ព័ត៌មានអន្តរជាតិ

អត្រាគាំទ្រគណៈរដ្ឋមន្ត្រីលោក គីស៊ីដា ឈានដល់កម្រិតទាបបំផុតនៅត្រឹម ២០ភាគរយ ជុំវិញរឿងអាស្រូវមូលនិធិនយោបាយ

Kyodo

តូក្យូ៖ ការស្ទង់មតិរបស់កាសែតក្យូដូ បានបង្ហាញកាលពីថ្ងៃអាទិត្យថា ការវាយតម្លៃអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានធ្លាក់ចុះ ៤,៤ភាគរយដល់កម្រិតទាបបំផុត ២០,១ភាគរយ ជាមួយនឹងរឿងអាស្រូវមូលនិធិនយោបាយ ដែលកំពុងវាយប្រហារ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់លោក។

ការស្ទង់មតិក៏បានបង្ហាញផងដែរ ៩១,៤ភាគរយជឿថា សមាជិកសភា LDP ដែលពាក់ព័ន្ធនឹងរឿងអាស្រូវមូលនិធិនយោបាយ មិនបានបំពេញការទទួលខុសត្រូវ របស់ពួកគេនោះទេ ទោះបីជាពួកគេ ៥រូប រួមទាំងលោក គីស៊ីដា បានចូលរួមសម័យប្រជុំនៃគណៈកម្មាធិការ សីលធម៌នយោបាយរបស់សភា សម្រាប់រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ។

គណបក្ស LDP របស់លោក គីស៊ីដា ស្ថិតនៅក្រោមការត្រួតពិនិត្យ ចំពេលមានការចោទប្រកាន់ថា បក្សពួករបស់ខ្លួនមួយចំនួន ដូចជាក្រុមធំជាងគេ ដែលពីមុនដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ បានធ្វេសប្រហែសក្នុងការរាយការណ៍ ផ្នែកខ្លះនៃប្រាក់ចំណូលរបស់ពួកគេ ពីគណបក្សរៃអង្គាសថវិកា និងបានបង្កើតមូលនិធិជាច្រើនឆ្នាំ។

សមាជិកសភា LDP ទាំងប្រាំរូបត្រូវបានរិះគន់ថា មិនបានផ្តល់ការពន្យល់គ្រប់គ្រាន់ នៅក្នុងសវនាការតាមកញ្ចក់ទូរទស្សន៍ នៃក្រុមប្រឹក្សាសីលធម៌តំណាងរាស្រ្ត អំពីមូលហេតុ ដែលមូលនិធិ slush ត្រូវបានបង្កើត និងរបៀបដែលពួកគេត្រូវបានប្រើប្រាស់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top