ព័ត៌មានអន្តរជាតិ

ឱនភាពថវិការយៈពេល ១២ខែរបស់អ៊ីស្រាអែល កើនឡើងដល់ជាង ២៩ពាន់លានដុល្លារ ដោយសារការចំណាយលើជម្លោះ

Xinhua

យេរ៉ូសាឡឹម៖ ក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែលបានឲ្យដឹងថា ឱនភាពថវិការយៈពេល ១២ ខែរបស់រដ្ឋាភិបាលអ៊ីស្រាអែល បានកើនឡើងយ៉ាងខ្លាំងដល់ ១០៥,១ពាន់លានដុល្លារ (២៩,៤ពាន់លានដុល្លារអាមេរិក) នៅចុងខែកុម្ភៈ ឬ ៥,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

វាគឺជាការកើនឡើងប្រហែល ១៨ភាគរយ បើប្រៀបធៀបទៅនឹងឱនភាពរយៈពេល ១២ខែមុននៅចន្លោះខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមករាឆ្នាំនេះ ដែលមានចំនួន ៨៩,១ពាន់លានដុល្លា (២៤,៩៣ ពាន់លានដុល្លារអាមេរិក) ឬ ៤,៨ភាគរយនៃផលិតផលក្នុងស្រុកសរុប នេះបើយោងតាមទិន្នន័យរបស់ក្រសួង។

សម្រាប់ការប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ អតិរេករយៈពេល ១២ខែចំនួន ៣,៤ពាន់លានដុល្លា (៩៥១លានដុល្លារអាមេរិក) ត្រូវបានកត់ត្រានៅក្នុងថវិការបស់អ៊ីស្រាអែល នៅចន្លោះខែមីនា ឆ្នាំ២០២២ និងខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងបានពន្យល់ពីឱនភាពកើនឡើង ជាចម្បងនៅក្នុងការចំណាយខ្ពស់ ដែលទាក់ទងនឹងជម្លោះ ដែលកំពុងបន្តជាមួយក្រុមហាម៉ាស ដែលមានចំនួន ១៧,៣ពាន់លានសេក (៤,៨៤ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៤ ដោយចូលរួមជាមួយការ ចំណាយជម្លោះកាលពីឆ្នាំមុនចំនួន ៦,៥៩ពាន់លានដុល្លារ។

សរុបមក ការចំណាយរបស់រដ្ឋាភិបាលអ៊ីស្រាអែល បានកើនឡើង ៤៣,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមករា ដល់ខែកុម្ភៈ ខណៈដែលប្រាក់ចំណូលសរុបស្ទើរតែ មិនផ្លាស់ប្តូរក្នុងអំឡុងពេលពីរខែ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top