ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីថា បារាំង និងប៉ូឡូញ គ្មានសិទ្ធិនិយាយសម្រាប់ សមាជិកណាតូទាំងអស់នោះទេ

Global Look Press

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានប្រាប់កាសែត La Stampa ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉ារីស និងទីក្រុង វ៉ារស្សាវ៉ា មិនមានសិទ្ធិនិយាយសម្រាប់ សមាជិកណាតូទាំងអស់ទេ នៅពេលនិយាយអំពីការដាក់ពង្រាយ កងទ័ពទៅក្នុងអ៊ុយក្រែន។ លោកបានបន្ថែមថា ទង្វើបែបនេះនឹងនាំទៅរកការកើនឡើង និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ការទូតដ៏មានសក្តានុពលណាមួយ ដើម្បីបញ្ចប់អរិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានធ្វើអត្ថាធិប្បាយលើ សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះដោយប្រធានាធិបតីបារាំង Emmanuel Macron និងដោយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski ដែលពួកគេម្នាក់ៗរីករាយអំពី លទ្ធភាពនៃការបញ្ជូនកងទ័ព របស់ប្លុកដែលដឹកនាំដោយ សហរដ្ឋអាមេរិកទៅជួយទីក្រុងគៀវ។

កាលពីសប្តាហ៍មុន មេដឹកនាំបារាំងបាននិយាយថា លោកខាងលិចមិនអាចដកចេញពីលទ្ធភាព ដែលកងកម្លាំងណាតូត្រូវ ដាក់ពង្រាយនៅអ៊ុយក្រែនឡើយ។ ការអត្ថាធិប្បាយរបស់លោក Macron បានបង្កឱ្យមានការបដិសេធ ជាបន្តបន្ទាប់ពីមន្ត្រីជាន់ខ្ពស់នៃ ប្រទេសសមាជិកណាតូ រួមទាំងចក្រភពអង់គ្លេស សាធារណរដ្ឋឆេក ហ្វាំងឡង់ និងស៊ុយអែត ដែលបានទទូចថាពួកគេមិនមានផែនការបែបនេះទេ។ ប៉ូឡូញក៏បាននិយាយដំបូងដែរថា ខ្លួននឹងមិនបញ្ជូនទ័ពទៅអ៊ុយក្រែន នោះទេ។

បន្ទាប់មក នៅថ្ងៃសុក្រ អ្នកការទូតកំពូលរបស់ប្រទេសប៉ូឡូញ លោក Sikorski បាននិយាយថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ទាមទារឱ្យមាន “ការឆ្លើយតបមិនស្មើគ្នា” នៅលើផ្នែកនៃលោកខាងលិច ដោយបន្ថែមថា “វត្តមានរបស់កងកម្លាំងណាតូនៅអ៊ុយក្រែន គឺមិនអាចនឹកស្មានដល់ឡើយ”។ លោក Macron ផ្ទាល់បាននិយាយម្តងហើយម្តងទៀតថា គាត់មានជំហរដោយការកត់សម្គាល់របស់គាត់។ នៅសប្តាហ៍នេះ គាត់បាននិយាយថា “គ្មានដែនកំណត់” ចំពោះជម្រើសរបស់បស្ចិមប្រទេស ក្នុងការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងគៀវ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top