យេរ៉ូសាឡឹម៖ ប្រភពពីអ៊ីស្រាអែល និងលីបង់បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធហេសបូឡា បានបាញ់រ៉ុក្កែតប្រហែល ៣៥គ្រាប់នៅភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអាទិត្យ ដោយជំរុញឱ្យមានការវាយប្រហារ តាមផ្លូវអាកាសបន្ថែមទៀតរបស់អ៊ីស្រាអែល។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ឆ្ពោះទៅកាន់តំបន់ Meron ក្នុងខេត្ត Upper Galilee ប្រទេសលីបង់ ។ IDF បានឲ្យដឹងទៀតថា គ្រាប់រ៉ុក្កែត ៧គ្រាប់ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារ ដែនអាកាសរបស់អ៊ីស្រាអែល។
មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់និងរបួសនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គេហទំព័រព័ត៌មាន Ynet របស់អ៊ីស្រាអែល បានរាយការណ៍ថា បន្ទាប់ពីគ្រាប់រ៉ុក្កែត អ៊ីស្រាអែលបានបើកការ វាយប្រហារដោយកាំភ្លើងធំនៅទីប្រជុំជន Habbariyeh និង Kounine និងភាគខាងត្បូងប្រទេសលីបង់។
ក្រុមហេសបូឡា បានទទួលខុសត្រូវ ចំពោះការវាយប្រហារដោយ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់” ត្រូវបានបាញ់ជាការឆ្លើយតបទៅនឹង ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះមួយក្នុងតំបន់ Khirbet Selm កាលពីថ្ងៃសៅរ៍។
យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការ របស់ប្រទេសលីបង់ យ៉ាងហោចណាស់មនុស្ស ៥នាក់ រួមទាំង ៤ នាក់មកពីគ្រួសារដូចគ្នាត្រូវបាន សម្លាប់នៅក្នុងការវាយប្រហារ និង ៩នាក់បានរងរបួស ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
