ម៉ូស្គូ៖ ទស្សនាវដ្ដី Forbes បានរាយការណ៍ថា វាប្រហែលជាត្រូវការពេលវេលាច្រើន មិនអាចរៀបរាប់បាន សម្រាប់អ៊ុយក្រែន ដើម្បីទទួលបានប្រព័ន្ធបាញ់មីស៊ីលថ្មី សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិត ដោយសហរដ្ឋអាមេរិក ដើម្បីជំនួសកន្លែង ដែលត្រូវបានបំផ្លាញនៅជិតទីក្រុង Pokrovsk ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ។
ប្រភពបានឲ្យដឹងថា “អ៊ុយក្រែន ឬសម្ព័ន្ធមិត្តមួយចំនួន អាចចូលតម្រង់ជួរគ្នា ដើម្បីទិញប្រព័ន្ធបាញ់មីស៊ីល ដើម្បីជំនួសប្រព័ន្ធបាញ់ទាំងពីរ ដែលរុស្ស៊ីទើបតែបានបំផ្លាញ ប៉ុន្តែការទិញនោះអាចចំណាយពេលច្រើនខែ ប្រសិនបើមិនមែនបែបនោះទៀត គឺច្រើនឆ្នាំ ហើយត្រូវចំណាយប្រាក់រាប់លានដុល្លារ ហើយទីក្រុងគៀវ ទំនងជាមិនមានថវិកា សម្រាប់ទិញទៀតនោះទេ” ។
ដោយមើលឃើញថា សមាជិកសភាមក ពីគណបក្សសាធារណរដ្ឋ “បាននឹងកំពុងរារាំង ជំនួយរបស់សហរដ្ឋអាមេរិក បន្ថែមទៀតដល់អ៊ុយក្រែនចាប់តាំងពីខែតុលាមក រាល់ប្រព័ន្ធបាញ់មីស៊ីល Patriot ដែលប្រជាជនអ៊ុយក្រែនបាត់បង់ គឺជាប្រព័ន្ធ Patriot ដែលពួកគេមិនអាចជំនួស បានដោយងាយ” Forbes បានចង្អុលបង្ហាញ។
ទស្សនាវដ្ដីនេះបានរំលឹកថា អ៊ុយក្រែន “មានទំនោរក្នុងការទទួលបានប្រព័ន្ធបាញ់មីស៊ីល Patriot របស់ខ្លួនជាការបរិច្ចាគ” ដោយបន្ថែមថា “ខណៈពេលដែលប្រទេសអាល្លឺម៉ង់ ហូឡង់ ឬប្រតិបត្តិករអឺរ៉ុបមួយចំនួនអាចផ្តល់អំណោយផ្នែករឹងបន្ថែមទៀត វាជាការចាំបាច់បំផុត សម្រាប់ផ្នែក ដែលមកពីសហរដ្ឋអាមេរិក”។
ប្រភពសន្តិសុខមួយបានប្រាប់កាសែត Sputnik ថាប្រព័ន្ធ Patriot ចំនួនពីរស្ថិតក្នុងចំណោមផ្នែករឹងយោធា ដែលត្រូវបានបំផ្លាញដោយការវាយប្រហារ ដែលធ្វើឡើងដោយមីស៊ីល Iskander របស់រុស្ស៊ីនៅក្នុងទីក្រុង Pokrovsk នៃសាធារណរដ្ឋប្រជាមានិត Donetsk ។
លើកចុងក្រោយដែលយោធារុស្ស៊ី បានវាយលុក Patriot SAM របស់អ៊ុយក្រែន គឺនៅចុងខែកុម្ភៈ នៅពេលដែលការវាយប្រហារ ដោយភាពជាក់លាក់ខ្ពស់បានបំផ្លាញ ឧបករណ៍បាញ់គ្រាប់កាំភ្លើងធំ ក៏ដូចជារថយន្តដឹកជញ្ជូនជាដើម៕
ប្រែសម្រួល ឈូក បូរ៉ា