បរទេស ៖ ការស៊ើបអង្កេតបឋមបានរកឃើញថា អ្នកបើកយន្តហោះទាំងពីរនាក់ នៃជើងហោះហើរ ក្នុងស្រុក របស់ប្រទេស ឥណ្ឌូនេស៊ីហោះពីទីក្រុង កេនដារី ទៅកាន់រដ្ឋធានី ហ្សាការតា កាលពីថ្ងៃទី២៥ ខែមករា គឺពិឡុតទាំងពីរនាក់បានដេក លក់អស់រយៈពេលជិតកន្លះម៉ោង ក្នុងអំឡុង ពេលហោះហើររយៈពេល ២ម៉ោង និង ៣៥ នាទី ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមរបាយការណ៍ បានឱ្យដឹងថា យន្តហោះបានផ្លាស់ប្តូរទិសដែលបានកំណត់ក្នុងអំឡុងពេល ២៨ នាទី ដែលទាំងអ្នកបើកបរ និងសហអ្នកបើកបរបានដេកលក់ ។
គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ (KNKT) របស់ប្រទេសនេះ ស៊ើបអង្កេតលើជើងហោះហើរ Batik Air ដែលផ្ទុកមនុស្ស ១៥៧ នាក់ បានទទួលស្គាល់ថា យន្តហោះនោះនៅទីបំផុត បានចុះចតដោយសុវត្ថិភាព នៅគោលដៅរបស់ខ្លួន។
របាយការណ៍របស់ KNKT មិនបានកំណត់អត្តសញ្ញាណ អ្នកបើកយន្តហោះនោះទេ ដោយគ្រាន់តែពណ៌នា អំពីប្រធានក្រុមអាយុ ៣២ ឆ្នាំ និងជាមេបញ្ជាការទីពីរថាមានអាយុ ២៨ ឆ្នាំ។ អ្នកទាំងពីរជាពលរដ្ឋឥណ្ឌូណេស៊ី ហើយអ្នកទាំងពីរត្រូវបានគេរាយការណ៍ថា បានឆ្លងកាត់ការពិនិត្យសុខភាព និងធ្វើតេស្តអវិជ្ជមានចំពោះគ្រឿងស្រវឹង។
ទោះជាយ៉ាងណាក៏ដោយ យោងតាមរបាយ ការណ៍ប្រព័ន្ធផ្សព្វផ្សាយ គឺ សហអ្នកបើកបរបានជូនដំណឹង ដល់ប្រធានក្រុមមុននេះថា គាត់សម្រាកមិនបានគ្រប់គ្រាន់នោះទេ ។ របាយការណ៍របស់ KNKT បានគូសបញ្ជាក់ថា បុរសនោះមានកូនភ្លោះ អាយុមួយខែ ហើយបានផ្លាស់ទីលំនៅ មួយថ្ងៃមុនការហោះហើរ ដូច្នេះហើយបានជួបការ លំបាកដោយការគេងមិនលក់ ៕