បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានអះអាងថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានពន្យារពេល ទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសអ៊ុយក្រែន ដោយសារតែលោក ជាមនុស្សកំសាក ។ វិមាន Elysee បានប្រកាស កាលពីថ្ងៃចន្ទថា ដំណើរទស្សនកិច្ច ដែលរង់ចាំជាយូរ មកហើយរបស់លោក ម៉ាក្រុង ទៅកាន់ប្រទេសអ៊ុយក្រែន នឹងធ្វើឡើងនៅពេលណាមួយ “នៅក្នុងសប្តាហ៍ខាងមុខនេះ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការប្រកាសនេះជាការពន្យារពេលលើកទីបី នៃដំណើរ ទស្សនកិច្ច របស់មេដឹកនាំបារាំងទៅកាន់អ៊ុយក្រែន ។ ដំបូងឡើយ លោក ម៉ាក្រុង មានគម្រោង ទៅបំពេញ ទស្សនកិច្ចនៅទីក្រុងគៀវ ដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីកាលពីខែមុន ប៉ុន្តែឯកសារនេះបានបញ្ចប់ ដោយត្រូវបានចុះហត្ថលេខាលើ ការធ្វើដំណើររបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្លាឌីមៀ ហ្សេលេនស្គី ទៅកាន់ទីក្រុងប៉ារីស វិញ។
លោក ម៉េដវេដេវ អតីតប្រធានាធិបតី រុស្ស៊ី បានបង្ហោះជាភាសាបារាំងនៅលើ X (អតីត Twitter) ដោយណែនាំការិយាល័យ របស់លោក ម៉ាក្រុង ឱ្យរៀបចំ “ខោក្នុងទុកផ្លាស់ប្តូរឱ្យច្រើន” ហើយរៀបចំសម្រាប់ “ក្លិនស្អុយខ្លាំង” និងថា “លោក ម៉ាក្រុង កំពុងរៀបចំទៅលេងទីក្រុងគៀវ ? ប៉ុន្តែគាត់ជាសត្វកំសាក!” ។
លោក ម៉េដវេដេវ បានអះអាងថា ដើមឡើយលោក ម៉ាក្រុងបានសរសេរសារនេះនៅពេលព្រឹក ប៉ុន្តែដល់ពេល ដែលគាត់សម្រេចចិត្តបង្ហោះវា – ប្រធានាធិបតីបារាំង បានដកខ្លួនចេញពីដំណើរ ទស្សនកិច្ច ដែលបានគ្រោងទុក។ មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានសន្និដ្ឋានថាច «បារាំងអន់!» ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតី បារាំងបានបង្កើន វោហាសាស្ត្រសង្គ្រាម របស់លោកឆ្ពោះ ទៅកាន់ប្រទេសរុស្ស៊ី ដោយបានស្នើកាលពីចុងខែកុម្ភៈថា ការបញ្ជូនកងទ័ព លោកខាងលិច ទៅកាន់អ៊ុយក្រែន មិនអាចត្រូវបានគេបដិសេធបានទេ។ កាលពីថ្ងៃអង្គារ សប្តាហ៍មុននៅទីក្រុង ប្រាក (Prague) លោកបានអំពាវនាវ ឱ្យបណ្តាប្រទេសអឺរ៉ុប បង្កើនការគាំទ្រ របស់ពួកគេសម្រាប់ទីក្រុងគៀវ ចំពេលមានជម្លោះ អ៊ុយក្រែន-រុស្ស៊ី ដោយនិយាយថា អឺរ៉ុបកំពុងប្រឈមមុខនឹងពេលវេលា “កន្លែងដែលខ្លួននឹងសមគួរ មិនក្លាយជាមនុស្សកំសាក”៕
ប្រែសម្រួលៈ ណៃ តុលា