ព័ត៌មានអន្តរជាតិ

ផែនការស្បៀងអាហារ សម្រាប់តំបន់ហ្គាហ្សា ត្រូវបានបង្ហាញ នៅក្នុងប្រទេសអ៊ីតាលី ដើម្បីសម្របសម្រួល ជំនួយមនុស្ស ធម៌អន្តរជាតិ

Xinhua
" "

រ៉ូម៖ ទីភ្នាក់ងារផ្តល់ជំនួយ និងអាហារពហុភាគីចំនួនបី រួមជាមួយនឹងប្រទេស អ៊ីតាលី កាលពីថ្ងៃចន្ទ បានបង្ហាញគំនិតផ្តួចផ្តើម “អាហារសម្រាប់តំបន់ហ្គាហ្សា” សំដៅសម្របសម្រួលកិច្ចខិតខំប្រឹង ប្រែងមនុស្សធម៌អន្តរជាតិ។

គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើង ដើម្បីបង្កើនអាហារ និងជំនួយសុខភាព នៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេលខ្លី ហើយបន្ទាប់មកផ្តោតលើការកសាងឡើងវិញមនុស្ស និងសង្គមនៃហ្គាហ្សា នេះបើយោងតាមលោក Antonio Tajani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកិច្ចការបរទេស នៃប្រទេសអ៊ីតាលី។

" "

អគ្គនាយកនៃអង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ ក៏ដូចជាលោក Cindy McCain នាយកប្រតិបត្តិនៃកម្មវិធីអាហារពិភពលោក និងអគ្គលេខាធិការរង នៃសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម Xavier Castellanos ក៏មានវត្តមាន នៅក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល នៃក្រសួងការបរទេសអ៊ីតាលីផងដែរ។

" "

លោក Tajani បានលើកឡើងថា “នេះគឺជាកម្មវិធីដែលមានគោលបំណង សំរបសំរួលសកម្មភាព របស់ស្ថាប័នសំខាន់ៗទាំងនេះថា រួមគ្នា យើងចង់ផ្តោតលើគម្រោង និងការបង្កើតច្រករបៀងជំនួយមនុស្សធម៌”។

លោក Tajani បានបន្ដថា ច្រករបៀងនឹងចាប់ផ្តើមពីប្រទេស កោះមេឌីទែរ៉ាណេនៃកោះ Cyprus ដោយកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ន ក្នុងការនាំយកជំនួយ ដល់ពលរដ្ឋ នៃតំបន់ហ្គាហ្សា តាមរយៈយន្តហោះគឺ “បង្ហាញថាមិនគ្រប់គ្រាន់នៅឡើយទេ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top