ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បាននៅថ្ងៃអង្គារនេះថា យន្តហោះដឹក ជញ្ជូនយោធា IL-76 ចំនួន១គ្រឿងបានធ្លាក់ នៅក្នុងតំបន់ Ivanovo នៃប្រទេសរុស្ស៊ី ។
ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍មកថា សមាជិកនាវិកទាំង៨នាក់ និងអ្នកដំណើរ៧នាក់នៅលើ យន្តហោះបានស្លាប់ទាំងអស់ ដោយបានដកស្រង់ប្រភពនៅក្នុង សេវាកម្មប្រតិបត្តិការ ដែលធ្វើការនៅកន្លែង ធ្លាក់យន្តហោះនេះដែលបានបញ្ជាក់ដូច្នេះ ។
ក្រសួងខាងលើបានឲ្យដឹងថា យន្តហោះបានធ្លាក់ ខណៈដែលម៉ាស៊ីនមួយ របស់វាបានឆេះអំឡុងពេលហោះហើរ ដោយបានបញ្ជាក់ឲ្យដឹងទៀតថា គណៈកម្មការនៃកងកម្លាំង អាកាសរុស្ស៊ី កំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន Ivanovo ដើម្បីស្វែងរកការពិត នៃការធ្លាក់យន្តហោះនេះ ។
របាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការស្វែងរកប្រអប់ខ្មៅ កំពុងតែដំណើរការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា