បរទេស៖ យោងតាមការចេញផ្សាយរបស់ RT របាយការណ៍ប្រចាំឆ្នាំដែលរៀបចំ ដោយស្នងការសភាអាល្លឺម៉ង់ លោក Eva Hoegl បានបង្ហាញថា ប្រទេសអាល្លឺម៉ង់មកទល់ពេលនេះ នៅតែបន្តជួបបញ្ហាដោះស្រាយ ដែលកំពុងតែញាំញីផ្នែកយោធារបស់ខ្លួន អស់ជាច្រើនទសវត្សរ៍មកហើយនោះនៅឡើយ។
កន្លងមកទោះបីជាមានការ ខិតខំប្រឹងប្រែងដើម្បីបង្កើន ចំណាត់ថ្នាក់ក៏ដោយ ប៉ុន្តែបញ្ហាខ្វះខាតយោធា នៅតែមានការកើនឡើងខ្លាំងជាងឆ្នាំមុនហើយលោកHoegl បានទទួលស្គាល់នៅពេលបង្ហាញ ឯកសារនេះកាលពីថ្ងៃអង្គារ។
កាលពីឧសភា ឆ្នាំ២០២២ អធិការបតី Olaf Scholz បានបង្ហាញផែនការជួសជុលយោធាដ៏មានមហិច្ឆតា សំដៅពង្រីក
កម្លាំងប្រយុទ្ធរបស់ប្រទេសជាតិ យ៉ាងសំខាន់ដោយដ្ឋាភិបាល បានបង្ហាញផែនការវិនិយោគទឹកប្រាក់ចំនួន ១០០ពាន់លានអឺរ៉ូឬត្រូវជា ១០៧,៣៥ពាន់លានដុល្លារ ទៅក្នុងវិស័យយោធារបស់ខ្លួន ដើម្បីដាក់បញ្ចូលកងទ័ពណាតូដ៏ធំបំផុត នៅអឺរ៉ុបដែលការសម្រេចចិត្ត ត្រូវបានគេមើលឃើញថា បានកើតឡើងខណៈជម្លោះ រវាងក្រុងមូស្គូនិងក្រុងគៀវនៅតែ ស្ថិតក្នុងដំណាក់កាលដំបូង។
ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនោះ មិនទាន់ត្រូវបានគេមើលឃើញលទ្ធផលឡើយទេ នេះបើយោងតាមរបាយការណ៍របស់ Hoegl ដោយគិតត្រឹមកាលពីចុងឆ្នាំមុន យោធាមានចំនួនតិចជាង១៨២០០០នាក់ ដែលជាតួលេខធ្លាក់ចុះពី ១៨៣០០ នាក់កាលពីចុងឆ្នាំ ២០២២ហើយ របាយការណ៍ក៏បានបញ្ជាក់ផងដែរថា អាល្លឺម៉ង់ នឹងធ្វើការកាត់បន្ថយគោលដៅរបស់រដ្ឋាភិបាល ដែលមានទាហាន ២០៣០០០នៅឆ្នាំ ២០៣១៕
ប្រែសម្រួល៖ ស៊ុន លី