តូក្យូ៖ ប្រធានខុទ្ទកាល័យជប៉ុនលោក Yoshimasa Hayashi និងប្រធានទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ បានព្រមព្រៀងគ្នា ដើម្បីបន្តធ្វើការរួមគ្នា ដើម្បីវិភាគផលប៉ះពាល់នៃទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពី រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ី។
អគ្គនាយក IAEA លោក Rafael Grossi កំពុងបំពេញទស្សនកិច្ចទៅកាន់ ប្រទេសជប៉ុនជាលើកដំបូង ចាប់តាំងពីការចេញផ្សាយ បានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០២៣ ចំពេលមានការរិះគន់ជប៉ុន ជាបន្តបន្ទាប់ពីប្រទេសចិនជុំវិញការបង្ហូរ “ទឹកកខ្វក់ដោយនុយក្លេអ៊ែរ” ចូលទៅក្នុងសមុទ្រពីបរិវេណរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ។
នៅដើមដំបូងនៃកិច្ចប្រជុំរបស់ពួកគេ លោក Hayashi បានឲ្យដឹងថា ការចូលរួមរបស់ IAEA ក្នុងការបញ្ចេញទឹក ដែលបានព្យាបាល “នៅតែសំខាន់ ដោយបន្ថែមថា ប្រទេសជប៉ុនចង់បន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការអន្តរជាតិ រហូតដល់ដំណក់ចុងក្រោយត្រូវបានរំសាយចេញ” ។
លោក Grossi បានប្រាប់លោក Hayashi អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុនថា ទីក្រុងតូក្យូ និង IAEA បានសម្គាល់ “ព្រឹត្តិការណ៍ដ៏សំខាន់មួយកាលពីឆ្នាំមុន” ហើយបានសន្យាថានឹងរួមដៃ ជាមួយប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាទឹក ។
នៅខែកក្កដា ឆ្នាំ២០២៣ IAEA បានដាក់របាយការណ៍ទៅប្រទេសជប៉ុន ដោយសន្និដ្ឋានថាការបញ្ចេញទឹក ស្របតាមស្តង់ដារសុវត្ថិភាពសកល ហើយថាការបញ្ចេញទឹកនឹងមាន “ផលប៉ះពាល់វិទ្យុសកម្មតិចតួចដល់មនុស្ស និងបរិស្ថាន” ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa និងលោក Grossi បានចុះហត្ថលេខាលើឯកសារ នៃកិច្ចសហប្រតិបត្តិការ កាលពីឆ្នាំមុនរវាងប្រទេសជប៉ុន និងអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិស្តីពី ការបញ្ចេញទឹកពីរោងចក្រហ្វូគូស៊ីម៉ា ដែលបានរងការរលាយបន្ទាប់ពី ការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ និងរលកយក្សស៊ូណាមិក្នុងខែមីនា ឆ្នាំ២០១១៕
ប្រែសម្រួល ឈូក បូរ៉ា