ព័ត៌មានអន្តរជាតិ

លោក Putin គូសបញ្ជាក់អំពីលក្ខខណ្ឌ ដើម្បីការចរចាសន្តិភាពនៅអ៊ុយក្រែន

រូបភាពពី៖​ XINHUA

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ កិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូកំពុងស្វែងរកកិច្ចសន្ទនាដ៏មានអត្ថន័យ ដែលនឹងផ្តល់ការធានាសន្តិសុខសម្រាប់ ប្រទេស ហើយចង់ប្រាកដថា ការចរចានឹងមិនក្លាយជាការសម្រាកដើម្បីសងសឹកទីក្រុងគៀវនោះទេ។

ការលើកឡើងនេះធ្វើឡើងក្នុងពេលដែលលោក​កំពុង​ឆ្លើយ​សំណួរ​អំពី​ការ​ត្រៀម​ខ្លួន​របស់​រុស្ស៊ី​ក្នុង​ការ​បន្ត​ការ​ចរចា​ក្នុង​បទសម្ភាសន៍ ជាមួយ​នឹង​អ្នក​កាសែត Dmitry Kiselov កាល​ពី​ថ្ងៃ​ពុធដោយ លោក Putin បាន​និយាយ​ថា ទីក្រុង​ម៉ូស្គូ​បើក​ចំហ​សម្រាប់​ការ​ចរចាជានិច្ច។

អតីតប្រធានាធិបតីអ៊ុយក្រែន លោក Pytor Poroshenko និងអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសារភាពថា កិច្ចព្រមព្រៀងទីក្រុង Minsk ដែលបានចុះសម្រុងជាមួយទីក្រុងមូស្គូក្នុងឆ្នាំ ២០១៤ ត្រូវបានគេប្រើប្រាស់ជាពិសេស ដើម្បីអនុញ្ញាតឱ្យទីក្រុងគៀវ អាចបំពាក់អាវុធឡើងវិញ បន្ទាប់ពីសង្គ្រាមដែលបង្កឡើងដោយរដ្ឋប្រហារ Maidan ដែលនៅទីបំផុតបានឃើញ Crimea ចូលរួមជាមួយសហព័ន្ធរុស្ស៊ី។

នៅក្នុងការសន្ទនាជាមួយអ្នកកាសែតអាមេរិក Tucker Carlson កាលពីខែមុន លោក Putin បានរំលឹកឡើងវិញថា រុស្ស៊ីនៅតែត្រៀមខ្លួនរួចជា ស្រេចសម្រាប់កិច្ចចរចាជាមួយអ៊ុយក្រែន ប៉ុន្តែដើម្បីឱ្យពួកគេប្រព្រឹត្តទៅបាន ប្រធានាធិបតី Vladimir Zelensky ក៏ត្រូវតែលុបចោលក្រឹត្យរបស់ គាត់ដែលហាមឃាត់គាត់ពីការចរចាជាមួយទីក្រុងមូស្គូផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top