ព័ត៌មានអន្តរជាតិ

សភា​អ៊ីស្រាអែល អនុម័ត​ថវិកា ដែល​បាន​ធ្វើ​វិសោធនកម្ម ខណៈ​ដែល​សង្គ្រាម ​នៅ​តំបន់​ហ្គាហ្សា ​នៅ​តែ​បន្តអូសបន្លាយ

xinhua

យេរ៉ូសាឡឹម ៖ សភាអ៊ីស្រាអែល នៅថ្ងៃពុធម្សិលមិញនេះ បានអនុម័តថវិការដ្ឋ ដែលបានកែសម្រួល សម្រាប់ឆ្នាំ២០២៤ ដើម្បីផ្តល់មូលនិធិ ដល់សង្រ្គាមរបស់ប្រទេសប្រឆាំង នឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។

យោងតាមក្រសួងហិរញ្ញវត្ថុ ថវិកាដែលបានធ្វើបច្ចុប្បន្នភាព មានចំនួនប្រហែល ៥៨៤ ពាន់លាន shekels (ប្រហែល ១៦១ពាន់លានដុល្លារអាមេរិក) ការកើនឡើងចំនួន ៧០ពាន់លាន shekels បើប្រៀបធៀប ទៅនឹងថវិកាដើម ដែលបានអនុម័តកាលពីខែឧសភា ឆ្នាំមុន។

ការចំណាយលើវិស័យការពារជាតិ តែម្នាក់ឯងនឹងកើនឡើង ៥៥ពាន់លានដុល្លា។ ផែនការសារពើពន្ធប៉ាន់ស្មានឱនភាព ៦,៦ភាគរយ នៃផលិតផលក្នុងស្រុកសរុប ។

សេចក្តី​ថ្លែងការណ៍​បាន​កត់​សម្គាល់​ថា ថវិកា​របស់​ក្រសួង​រដ្ឋាភិបាល ​ទាំង​អស់​ត្រូវ​បាន​កាត់ ដើម្បី​គាំទ្រ​វិធានការ​តុល្យភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថវិកាថ្មីនេះក៏រួមបញ្ចូលនូវវិធានការមួយចំនួនដើម្បីបង្កើនប្រាក់ចំណូល របស់រដ្ឋផងដែរ ដូចជាការយកពន្ធលើប្រាក់ចំណេញពីធនាគារ និងកាត់បន្ថយការបង់រំលោះ សម្រាប់និយោជិត ដូចដែលបានព្រមព្រៀង ជាមួយសហជីពកម្មករអ៊ីស្រាអែលដ៏ធំបំផុត Histadrut៕
ប្រែសម្រួល ឈូក បូរ៉ា

To Top