ព័ត៌មានអន្តរជាតិ

ពលរដ្ឋបារាំង ប្រឆាំង ទៅនឹងការជំហ របស់លោក Macron ចំពោះបញ្ហាអ៊ុយក្រែន

RT News

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ការស្ទាបស្ទង់មតិថ្មីមួយបានបង្ហាញថា ប្រជាជនបារាំងភាគច្រើនជឿថា ជំហរកាន់តែអាក្រក់ របស់ប្រធានាធិបតី Emmanuel Macron លើប្រទេសរុស្ស៊ី គឺមានគ្រោះថ្នាក់ ហើយនឹងធ្វើឱ្យ មានភាពតានតឹង ជាមួយទីក្រុងមូស្គូ តែប៉ុណ្ណោះនៅពេលខាងមុខ។

លោក Macron ត្រូវបានគេមនុស្សភាគច្រើន យល់ឃើញថាបានគិតខុស ក្នុងការបញ្ចេញសំឡេងប្រឆាំងនឹងរុស្ស៊ីជាមួយនឹង
ការកត់សម្គាល់ថ្មីៗអំពីការពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន និងការអំពាវនាវឱ្យផ្តល់ការគាំទ្រ បន្ថែមទៀតដល់ទីក្រុងគៀវ នេះបើយោងតាម ចំនួននៃអ្នកចូលរួមផ្តល់មតិ៥៧ភាគរយ នៃអ្នកចូលរួមសរុបក្នុងការផ្តល់ មតិជាមួយនឹងទូរទស្សន៍បារាំង BFMTV ។

លោក Macron បានបង្កឱ្យមានប្រតិកម្ម យ៉ាងម៉ឺងម៉ាត់នៅក្នុងខែកុម្ភៈ បន្ទាប់ពីគាត់បានស្នើថាប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនអាចដកចេញនូវលទ្ធភាព នៃការបញ្ជូនទាហាន ទៅជួយអ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។

ប្រទេសជាសមាជិកអង្គការណាតូជាច្រើន បានច្រានចោលការលើកឡើងរបស់លោក Macron យ៉ាងឆាប់រហ័ស ដោយអះអាងថាពួកគេនឹងមិនវត្តមានយោធា របស់គេនៅលើដីនៅអ៊ុយក្រែនឡើយហើយ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកលោក Macron បានធ្វើសេចក្តីថ្លែងការណ៍ដើម របស់គាត់ពីរដង ដោយលើកហេតុផលថា ពាក្យរបស់គាត់គឺ បានថ្លឹងថ្លែង គិត និងវាស់វែងច្បាស់លាស់រួចទៅហើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top