ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស៖ លោកខាងលិច មិនអាចបង្កការគម្រាមកំហែង ដល់រុស្ស៊ីបានឡើយ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស Grant Shapps បានចោទប្រកាន់ប្រធានាធិបតីVladimir Putin ពីការធ្វើឲ្យកើនឡើងនៃ ការវាយប្រហារគ្នាដោយពាក្យសំដី បន្ទាប់ពីបទសម្ភាសន៍ដែលមេដឹកនាំរុស្សី បានផ្តល់ឲ្យដែលក្នុងនោះគាត់ បានពិភាក្សាអំពីការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកខាងលិចមានចេតនាបំភ្លៃ ការលើកឡើងរបស់មេដឹកនាំរុស្ស៊ីរូបនេះ ហើយមិនមានការ គំរាមកំហែងណាអាចធ្វើឡើងចំពោះរុស្ស៊ីទេ ប៉ុន្តែវាបែរក្លាយទៅជាការគំរាមកំហែងចំពោះអ៊ុយក្រែន និងប្រទេសដូចជាប៉ូឡូញទៅវិញនោះទេ។

ការអត្ថាធិប្បាយរបស់លោក កើតឡើងមួយថ្ងៃបន្ទាប់ពីលោក បានចោទប្រកាន់លោកPutin ពី បទការនិយាយស្តីដោយសេរី និង ការនិយាយមិនទទួលខុសត្រូវ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់មូលដ្ឋាននៃកងទ័ពអង់គ្លេស ដែលចូលរួមក្នុងសមយុទ្ធរបស់ អង្គការណាតូនៅក្នុងប្រទេសប៉ូឡូញ។

កាលពីដើមសប្តាហ៍នេះ មេដឹកនាំរុស្ស៊ីបានចូលរួមក្នុង បទសម្ភាសន៍មួយជាមួយអ្នកកាសែត Dmitry Kiselyov ដែលក្នុងនោះគាត់បានព្រមានថា សហរដ្ឋអាមេរិកដាក់ពង្រាយ កម្លាំងយោធាដ៏សំខាន់មួយ ទៅកាន់អ៊ុយក្រែននឹងក្លាយជា បន្ទាត់ក្រហម សម្រាប់វិមានក្រឹមឡាំងខណៈពេលដែលលោក Putin ចាត់ទុកថាសេណារីយ៉ូបែបនេះ មិនអាចទទួលយកបាន នោះលោកបាននិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចរាល់ហើយប្រសិន បើសហរដ្ឋអាមេរិកព្យាយាម លេងហ្គេមនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top