ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិរុស្ស៊ី បញ្ចេញតួលេខ ទាហានស៊ីឈ្នួលបរទេស ដែលត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមជា មួយអ៊ុយក្រែន

Sputnik
" "

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយព័ត៌មានថ្មីៗ អំពីចំនួនទាហានស៊ីឈ្នួល បរទេសសម្រាប់អ៊ុយក្រែន ដែលត្រូវបានសម្លាប់ក្នុងការប្រយុទ្ធ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មាន ទាហានស៊ីឈ្នួលបរទេសចំនួន ១៣.៣៨៧ នាក់ បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធសម្រាប់ទីក្រុងគៀវ ហើយបើយោងតាមតួលេខ ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី គឺក្នុងចំណោមពួកគេ, មានប្រហែល ៥.៩៦២ នាក់ក្នុង ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ ។

" "

ទិន្នន័យរបស់ក្រសួងបង្ហាញថា ប្រទេសជិតខាងភាគខាងលិច របស់ប្រទេសអ៊ុយក្រែន គឺប៉ូឡូញ ដែលជាអ្នកគាំទ្រដ៏ខ្លាំងបំផុតមួយរបស់ទីក្រុងគៀវ ក្នុងអំឡុងជម្លោះនោះ បានផ្តល់ចំនួនទាហានស៊ីឈ្នួល ច្រើនជាងគេបំផុត រហូតមកដល់ពេលនេះ ដែលមានចំនួន ២.៩៦០ នាក់។ ជាងពាក់កណ្តាលនៃចំនួនទាំងនេះ ជាជនជាតិប៉ូឡូញ ១.៤៩៧ នាក់ ត្រូវបានសម្លាប់ក្នុងអំឡុង ពេលមានអរិភាព។

" "

សហរដ្ឋអាមេរិក ដែលជាអ្នកឧបត្ថម្ភធំ និងជាអ្នកផ្តល់ជំនួយ ផ្នែកយោធារបស់ទីក្រុងគៀវ បានផ្តល់ឱ្យទាហានស៊ីឈ្នួលប្រមាណ ១.១១នាក់ នាក់។ យ៉ាងហោចណាស់មនុស្ស ៤៩១ នាក់ត្រូវបានសម្លាប់។ នេះបើយោងតាមការប៉ាន់ស្មាន របស់យោធារុស្ស៊ី។

ទីបីនៅក្នុងបញ្ជីគឺប្រទេសហ្សកហ្ស៊ី ដែលបានផ្តល់ទាហានស៊ីឈ្នួលចំនួន ១.០៤២ នាក់ ដោយយ៉ាងហោចណាស់ ៥៦១នាក់ត្រូវបានសម្លាប់។ ខណៈពេលដែលប្រជាជាតិ Caucasus បានប្រកាន់ជំហរអព្យាក្រឹតលើជម្លោះ ដោយបដិសេធម្តងហើយម្តងទៀតនូវការអំពាវនាវរបស់ទីក្រុងគៀវ ដើម្បីបើក “រណសិរ្សទីពីរ” ប្រឆាំងនឹងរុស្ស៊ី អ្នកជាតិនិយមក្នុងតំបន់បានចូល រួមយ៉ាងសកម្មនៅក្នុងអរិភាព៕
ប្រែសម្រួលៈ ណៃ តុលា

To Top