ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ បញ្ជាក់អំពីវត្តមាន កងកម្លាំងពិសេសអាមេរិក នៅលើកោះរបស់ខ្លួន

រូបភាពពី៖​ RT News

បរទេស៖ ប្រធានអាជ្ញាធរការពារកោះតៃវ៉ាន់ គឺលោក Chiu Kuo-cheng បានបញ្ជាក់ប្រាប់សារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកកំពុងឈរជើងនៅលើកោះដាច់ស្រយាលមួយចំនួនរបស់កោះតៃវ៉ាន់ ក្នុងការបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា គេហទំព័រព័ត៌មាន Focus Taiwan បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីរូបនេះត្រូវបានស្នើសុំឱ្យបញ្ជាក់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីវត្តមានកងទ័ពអាមេរិកជាអចិន្ត្រៃយ៍នៅកោះតៃវ៉ាន់ នៅខាងក្រៅសវនាការនីតិបញ្ញត្តិ។ លោក Chiu បាននិយាយថា សមាជិកសេវាកម្មអាមេរិកកំពុងបណ្តុះបណ្តាលកងទ័ពកោះតៃវ៉ាន់ ដោយជួយពួកគេកំណត់ចំណុចខ្សោយ និងចំណុចងងឹត។

កាលពីសប្តាហ៍មុន គេហទំព័រព័ត៌មានយោធាអាមេរិក Special Operations Forces Report (SOFREP) បានសរសេរថា “Green Berets” របស់អាមេរិក ត្រូវបានគេគ្រោងនឹងដាក់ពង្រាយទៅកាន់កោះតៃវ៉ាន់ ដើម្បីដើរតួជាអ្នកសង្កេតការណ៍ហ្វឹកហាត់អចិន្ត្រៃយ៍ និងរៀបចំអង្គភាពពិសេសរបស់កោះនេះ។ របាយការណ៍បាននិយាយថា នេះតំណាងឱ្យការចាកចេញពីការអនុវត្តកន្លងមក ដែលបានឃើញដំណើរទស្សនកិច្ចញឹកញាប់ ប៉ុន្តែមិនអចិន្ត្រៃយ៍ដោយបុគ្គលិកអាមេរិកទៅកាន់កន្លែងបណ្តុះបណ្តាលកោះតៃវ៉ាន់។ យោងតាមអត្ថបទនេះ កងកម្លាំងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក នឹងស្ថិតនៅលើកោះ Kinmen ដែលមានចម្ងាយត្រឹមតែ ១០ គីឡូម៉ែត្រប៉ុណ្ណោះពីប្រទេសចិន។

ទីក្រុងប៉េកាំងមើលឃើញកោះគ្រប់គ្រងដោយខ្លួនឯងថាជាផ្នែកមួយនៃទឹកដីអធិបតេយ្យភាពរបស់ប្រទេសចិន ហើយបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការប្រកាសឯករាជ្យជាផ្លូវការរបស់កោះតៃវ៉ាន់។ ទោះបីជាតៃវ៉ាន់បានគ្រប់គ្រងខ្លួនឯងតាំងពីឆ្នាំ ១៩៤៩ ក៏ដោយ ក៏សហគមន៍អន្តរជាតិភាគច្រើន រួមទាំងសហរដ្ឋអាមេរិកផងដែរ មិនបានទទួលស្គាល់ជាផ្លូវការថាជារដ្ឋអធិបតេយ្យនោះដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top