បរទេស៖ ក្រសួងការពារជាតិ ទីក្រុងមូស្គូបានរាយការណ៍ នៅព្រឹកថ្ងៃសុក្រថា យោធា និងកងកម្លាំងសន្តិសុខរុស្ស៊ី បានវាយលុកការប៉ុនប៉ងលុកលុយ ចុងក្រោយរបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឱ្យ មានអ្នកស្លាប់ ជាច្រើននៅខាងក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមក្រសួងបានឱ្យដឹងថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹងកងកុម្មង់ដូអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស ដែលកំពុងស្វែងរកការជ្រៀត ចូលប្រទេសរុស្ស៊ី។ ក្រុមអ្នកប្រយុទ្ធរហូតដល់ ៣០នាក់ បានមកដល់តាមឧទ្ធម្ភាគចក្រ នៅទីតាំងប្រហែលមួយគីឡូម៉ែត្រ ពីព្រំដែន ហើយបានធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅភូមិ Kozinka ក្នុងតំបន់ Belgorod ។
សេចក្តីថ្លែងការណ៍បាននិយាយថា វិធីសាស្រ្តបំបាំង កាយបានដំណើរការអស់មួយរយៈ ហើយកងទ័ពបានទៅដល់ ជាយក្រុងនៃការតាំងទីលំនៅនៅព្រំដែន ប៉ុន្តែពួកគេ ត្រូវបានគេប្រទះឃើញ ខណៈកំពុងព្យាយាមរុលចូល កាន់តែជ្រៅទៅក្នុងភូមិ ដែលបង្កឱ្យមានប្រតិកម្ម ពីកងកម្លាំងរុស្ស៊ី រួមទាំងបុគ្គលិកយោធា និងឆ្មាំព្រំដែន នៃសេវាសន្តិសុខសហព័ន្ធ (FSB)។
ក្រុមនេះត្រូវបានកំណត់គោលដៅ ដោយកាំភ្លើងធំ និងអាកាសចរណ៍យោធារបស់រុស្ស៊ី។ ប្រជាជនអ៊ុយក្រែននៅពេល នោះត្រូវបានបង្ខំឱ្យចេញពីភូមិ ដោយអ្នកនៅរស់រានមានជីវិតបានរត់ចូលទៅក្នុងវាលដែលមានគ្រាប់មីនដែលបានដាក់ថ្មីៗ ហើយត្រូវបានសម្លាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ ការប៉ុនប៉ងជម្លៀសត្រូវបានបញ្ឈប់ដោយកាំភ្លើងធំរ៉ុក្កែត៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									