ហ្គាហ្សា៖ យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីន ៣៦នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះមួយខ្នងក្នុងជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលហ្គាហ្សា នេះបើយោងតាមប្រភពវេជ្ជសាស្ត្រ និងសាក្សី ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានប្រាប់កាសែតស៊ីនហួថា យន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅផ្ទះមួយ សម្រាប់គ្រួសារ Tabatibi ភាគខាងលិចនៃជំរុំ Nuseirat ជាមួយនឹងកាំជ្រួចជាច្រើនគ្រាប់ ដែលនាំទៅដល់ការបំផ្លិចបំផ្លាញទាំងស្រុង និងខូចខាតដល់ផ្ទះអ្នកជិតខាង។
ប្រភពវេជ្ជសាស្ត្របានប្រាប់បន្ថែមទៀតថា ការវាយឆ្មក់របស់អ៊ីស្រាអែល បានបណ្តាលឱ្យមនុស្ស ៣៦នាក់ត្រូវបានសម្លាប់រួមទាំងកុមារ និងស្ត្រីមានផ្ទៃពោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទន្ទឹមនឹងនេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានកាន់កាប់រដ្ឋបាលអាមេរិក សហគមន៍អន្តរជាតិ និងអ៊ីស្រាអែល “ទទួលខុសត្រូវទាំងស្រុង ចំពោះការកើនឡើងនៃឧក្រិដ្ឋកម្ម និងការសម្លាប់រង្គាល ទាំងនេះប្រឆាំងនឹងជនស៊ីវិល ដែលគ្មានការការពារ”៕
ប្រែសម្រួល ឈូក បូរ៉ា