ម៉ូស្គូ៖ កាលពីថ្ងៃសុក្រ លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែន យ៉ាងដូច្នេះថា បានព្យាយាមរំខានដល់ការបោះឆ្នោត ប្រធានាធិបតីរុស្ស៊ី ដែលស្ទើរតែប្រាកដណាស់ ក្នុងការប្រគល់ឲ្យរូបគាត់ កាន់តំណែង៦ឆ្នាំបន្ថែមទៀត នៅក្នុងវិមានក្រឹមឡាំង ហើយបានថ្លែងថា ក្រុងម៉ូស្គូ នឹងដាក់ទណ្ឌកម្ម ទៅលើក្រុងគៀវ សម្រាប់ការវាយប្រហារ ចុងក្រោយរបស់ខ្លួន ។
ការបោះឆ្នោតលើកដំបូង ក្នុងរយៈពេល៣ថ្ងៃ ត្រូវបានកត់សម្គាល់ដោយការរំខាន រួមទាំងថ្នាំជ្រលក់ដែលត្រូវបានចាក់ចូលទៅក្នុងប្រអប់សន្លឹកឆ្នោត ស្រាក្រឡុក Molotov ត្រូវបានគេបោះចោល នៅការិយាល័យបោះឆ្នោតក្នុងទីក្រុង កំណើតរបស់លោកពូទីន និងរាយការណ៍ពីការវាយប្រហារ តាមអ៊ីនធើរណេត ទៀតផង ។
ប្រជាជនរុស្សី រាប់លាននាក់បានទៅបោះឆ្នោត របស់ពួកគេនៅទូទាំងតំបន់១១របស់ប្រទេសនេះ ដោយក្រុមមន្ត្រីបានប្រកាសថា អ្នកទៅបោះឆ្នោតនៅថ្ងៃទី១មានចំនួនច្រើន ជាង៣៥ភាគរយ ។
សង្រ្គាមអ៊ុយក្រែន បានបន្សល់ទុកនូវ ស្រមោលទៅលើការបោះឆ្នោត ដោយនេះជាអ្វីដែលលោក ពូទីន បានថ្លែងថា គឺការបាញ់ផ្លោងម្តងហើយម្តងទៀត នៃតំបន់ភាគខាងលិចរបស់រុស្ស៊ី និងការប៉ុនប៉ងដោយអ្នកតំណាងអ៊ុយក្រែនចំនួន២.៥០០នាក់ ដើម្បីឆ្លងចូលទៅក្នុងតំបន់ចំនួន២របស់រុស្ស៊ី ជាមួយនឹងរថពាសដែក ។
លោក ពូទីន បានខឹងសម្បារយ៉ាងខ្លាំង ដោយបានថ្លែងនៅឯកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខរបស់រុស្ស៊ីថា “ការវាយប្រហាររបស់សត្រូវ ទាំងនេះនឹងមិននៅដដែល” ឡើយ ។
មន្ត្រីអ៊ុយក្រែន បានលើកឡើងថា ការវាយប្រហារនេះ បានធ្វើឡើងដោយក្រុមប្រដាប់អាវុធរុស្ស៊ី ដែលមានមូលដ្ឋាននៅអ៊ុយក្រែន ដែលប្រឆាំងនឹងវិមានក្រឹមឡាំង តែប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា