ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តើអាមេរិកបណ្តាក់ទុន នៅហ្វីលីពីន គឺចង់ផ្តល់ជំនួយដោយស្មោះត្រង់ ឬក៏មានល្បិចកល អីផ្សេងទៀត?

ថ្ងៃទី១២ ខែមីនា លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អាមេរិកបានប្រកាសនៅក្រុងម៉ានីល រដ្ឋធានីប្រទេសហ្វីលីពីនថា អាមេរិកនឹ ងផ្តល់ជំនួយដល់ហ្វីលីពីន ក្នុងការបង្កើតរោងចក្រវត្ថុ ពាក់កណ្ដាលចម្លង (semiconductor) ឱ្យកើនឡើងទ្វេដង ដើម្បីចៀសវាងកុំឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទះឈីបនៅលើពិភពលោក ទាំងមូល“មានភាព ប្រមូលផ្តុំពេក” ។ ពេលមុននេះ លោកស្រីធ្លាប់ប្រកាសថា ក្រុមហ៊ុនអាមេរិកនឹង បណ្តាក់ទុន ជាង១ពាន់លានដុល្លារអាមេរិកនៅហ្វីលីពីន ។ តើនេះគឺចង់ផ្តល់ជំនួយដល់ ហ្វីលីពីនដោយស្មោះត្រង់ ឬក៏បង្កប់កលល្បិច អីផ្សេងទៀត ?

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ការវិនិយោគ របស់អាមេរិកនៅហ្វីលីពីនមិនសូវច្រើនជាប់រហូតមក ទំហំទឹកប្រាក់វិនិយោគក្នុង មួយឆ្នាំបានរក្សានៅចំនួន ១ ពាន់លានដុល្លារអាមេរិក ។ បន្ទាប់ពីរដ្ឋាភិបាលថ្មី របស់ហ្វីលីពីន បានបង្កើតឡើង នៅខែមិថុនាឆ្នាំ២០២២ អាមេរិកបានបង្កើនការអូសទាញចំពោះហ្វីលីពីនដើម្បីជំរុញអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ប៉ុន្តែទំហំទឹកប្រាក់វិនិយោគ មិនបានកើនឡើងទេ ។

ពិតមែនតែលោកស្រី Gina Raimondo បានប្រកាសក្ដែងៗថា ក្រុមហ៊ុនអាមេរិក នឹងបណ្តាក់ទុននៅហ្វីលីពីន ប៉ុន្តែមិនបានបញ្ជាក់ប្រាប់ ពីសកម្មភាពលំអិតឡើយ ។ អ្នកវិភាគ បានលើកឡើងថា បើគិតពីទង្វើរបស់អាមេរិក កាលពីមុនដែល “និយាយ បានតែមាត់ និងគ្មានការអនុវត្តជាក់ស្តែង” តើអាមេរិកនឹងបន្ថែមការ បណ្តាក់ ទុននៅហ្វីលីពីនដល់កម្រិតយ៉ាងណា ពិតជាគួរឱ្យសង្ស័យណាស់ ។

ក្រៅពីនេះសូមក្រឡេកទៅមើល “កម្លាំងទាក់ទាញការវិនិយោគ”របស់ហ្វីលីពីនដែលលោកស្រី Gina Raimondo បានឃោសនាទៅ កាន់សហគ្រាសអាមេរិក ។ អនុលោមតាមទិន្នន័យផ្លូវការរបស់ហ្វីលីពីនឱ្យដឹងថា នៅឆ្នាំ២០២១និង ឆ្នាំ២០២២ ទំហំទឹកប្រាក់សុទ្ធដែលបរទេសវិនិយោគ នៅហ្វីលីពីនគឺ១១៩០០លានដុល្លារអាមេរិក និង៩២០០លានដុល្លារ អាមេរិកដោយឡែកពីគ្នា។ ពីខែមករាដល់ ខែតុលា ឆ្នាំ២០២៣ ទំហំទឹកប្រាក់សុទ្ធដែលបរទេស វិនិយោគនៅ ហ្វីលីពីនគឺ៦៥០០លានដុល្លារអាមេរិក បានធ្លាក់ចុះ១៧,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ។ ពិតមែនតែដើមទុនកម្លាំងពលកម្ម របស់ហ្វីលីពីនទាបបង្គួរក៏ដោយ ក៏ប៉ុន្តែនៅតែ ឈាននៅលំដាប់ នាំមុខគេក្នុងទ្វីបអាស៊ី ទាំងមូលដដែល ។ គួបផ្សំទាំងបរិយាកាស អន្តរជាតិនិង គោលនយោបាយ មានការប្រែប្រួលយ៉ាងឆាប់រហ័ស តើគោលដៅវិនិយោគ របស់អាមេរិកអាច សម្រេចបានឬអត់ នៅតែមិនច្បាស់លាស់ទេ ។

ប្រការនេះអាចឃើញថា ពាក្យសន្យារបស់អាមេរិកស្តីពីការ វិនិយោគនៅហ្វីលីពីន ហាក់ដូចជាបានគូររូប “នំដ៏ធំ”មួយ ។ នៅពីក្រោយនេះ តើអាមេរិកមាន បំណងបែបណា ?

ក្នុងនាមជាប្រទេសធំនៅក្រៅតំបន់ អាមេរិកអូសទាញ ហ្វីលីពីនលើវិស័យសេដ្ឋកិច្ច ថែមទាំងមានបំណងប៉ុនប៉ងខាង ភូមិសាស្ត្រនយោបាយកាន់តែស៊ីជម្រៅ ពោលគឺចង់ប្រើប្រាស់ហ្វីលីពីន មកធ្វើបដិបក្ខជាមួយប្រទេសចិន និងប្រកួតប្រជែង ជាមួយប្រទេសចិន ។ ឧទាហរណ៍ដូចជាក្នុងបញ្ហា សមុទ្រចិនខាងត្បូង អាមេរិកបានលូកដៃ ចូលកាន់តែជ្រៅទៅៗ ។

មុននឹងលោកស្រី Gina Raimondo បំពេញទស្សនកិច្ចនៅហ្វីលីពីន ហ្វីលីពីនបានរំលោភពាក្យសន្យារបស់ខ្លួន ដែលបានចាត់បញ្ជូននាវាឆ្មាំ សមុទ្រ២គ្រឿង និងនាវាដឹកជញ្ជូនសម្ភារៈ២គ្រឿង បំពានចូលលំហសមុទ្រ ក្បែរថ្មប៉ប្រះទឹក Ren’aiនៅសមុទ្រចិនខាងត្បូង ហើយមានចេតនា បំបុកនាវាឆ្មាំ សមុទ្ររបស់ចិន ដែលកំពុងអនុវត្ត ច្បាប់ជាប្រក្រតី ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅហ្វីលីពីន លោកស្រី Gina Raimondo បានឃោសនាបំប៉ោងថា សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ “មានភាពមុតមាំ” ប៉ុនប៉ងចាប់ចងហ្វីលីពីនឱ្យជាប់ទៅនឹង “រថពាសសង្គ្រាមអាស៊ីប៉ាស៊ីហ្វិក” របស់អាមេរិក ។

និយាយចំពោះហ្វីលីពីនវិញ តើនៅតែមិនដឹងច្បាស់ ពីគោលបំណងរបស់អាមេរិកទៀតមែនទេ ? គ្រាន់តែភាគីហ្វីលីពីន មានការត្រិះរិះពិចារណា របស់ខ្លួនឯង ដូច្នេះក៏ចង់សម្រេចបាននូវគំនិត មិនសមហេតុផលតាមរយៈអនុត្តរភាពរបស់អាមេរិក ដែលចង់ធ្វើឱ្យការបំពាន ចូលលំហសមុទ្រក្បែរ ថ្មប៉ប្រះទឹកRen’ai និងកោះHuang Yan មានភាពប្រក្រតី ព្រមទាំងចង់ចែក រំលែក ផលប្រយោជន៍មួយ ចំនួនពីមហិច្ឆតា របស់អាមេរិក ដែលបាន គាបសង្កត់ទៅ លើអាជីវកម្មវត្ថុពាក់ កណ្ដាលចម្លងរបស់ចិន ។ យ៉ាងណាមិញ ការលោភលន់ចង់ បានអ្វីដែលមិន មែនជារបស់ខ្លួន ចុងក្រោយគង់តែចំណេញ ដាច់ចំណងជាក់ជាមិនខាន ៕

To Top