ពេលកន្លងទៅលោកស្រីLiu Yang អវកាសយានិយិកា បានថ្លែងក្នុងពេលទទួល បទសម្ភាសន៍ថា ការងារជ្រើសរើសអវកាស យានិកចិនជើងទី៤ បានបញ្ចប់រួចរាល់ ហើយនឹងត្រៀមចូលធ្វើការ។
សូមបញ្ជាក់ថា ប្រទេសចិនចាប់ផ្តើមជ្រើសរើស អវកាសយានិកជើងទី៤ពីឆ្នាំ២០២២ដែលមានចំនួន១២ដល់១៤រូប ក្នុងនោះរួមមានអ្នកបើកបរយានអវកាស វិស្វករអវកាស និង អ្នកជំនាញខាងដឹកជញ្ជូន ហើយក៏ជាលើកទីមួយ ដែលជ្រើសរើសអ្នកជំនាញ ខាងដឹកជញ្ជូននៅតំបន់ហុងកុង និងម៉ាកាវផងដែរ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																											 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									