ថ្ងៃទី ១៣ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនារវាងប្រព័ន្ធសារព័ត៌មាន ពិភពលោក ក្រោមប្រធានបទ «ប្រទេសចិនក្នុង រដូវផ្ការីក» បានបើកធ្វើនៅក្នុង សកលវិទ្យាល័យឈីកាហ្គោ នៃទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ដែលរៀបចំដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសម្របសម្រួលដោយសាខា ក្រុងឈីកាហ្គោ នៃសភាពាណិជ្ជកម្មចិននៅអាមេរិក ។
លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោកបានលើកឡើងថា មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន ដែលមួយឆ្នាំធ្វើម្តងទើប បានបិទបញ្ចប់ ដោយជោគជ័យក្នុងរដូវផ្ការីកនេះ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តោតលើទស្សនៈគំនិតគន្លឹះថ្មីមួយដែលហៅថា កម្លាំងផលិតកម្មគុណភាពថ្មី ។ « ខិតខំជំរុញកសាងប្រព័ន្ធឧស្សាហកម្មដ៏ទំនើប ពន្លឿនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី» បានត្រូវកំណត់ជាភារកិច្ចចំបងក្នុងចំណោមការងារសំខាន់ៗចំនួន១០នៃការងាររដ្ឋាភិបាលចិនក្នុងឆ្នាំ២០២៤នេះ។ កាលពីឆ្នាំទៅ សេដ្ឋកិច្ចចិនមានកំណើន ៥,២% ដែលបានរួមចំណែក១ភាគ៣ ក្នុងកំណើនសេដ្ឋកិច្ចពិភពលោក។ ការស្ទង់ប្រជាមតិពិភពលោក ដែលរៀបចំដោយ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញឱ្យឃើញថា ៖ អ្នកផ្តល់បទសម្ភាសន៍ពិភពលោកចំនួន ៩៣,១% បានសម្គាល់ថា សេដ្ឋកិច្ចចិនមានភាពរឹងមាំ សក្កតានុពលខ្លាំង ពោរពេញដោយ កម្លាំងងើបឡើងវិញ «កាលានុវត្តភាពរបស់ប្រទេសចិន» មិនអាចខកខាននោះទេ ប្រទេសចិន នៅតែជាប្រទេសចិន!
វាគ្មិនជាតិនិងអន្តរជាតិ បានសរសើរ ដោយឯកភាពថា ការអភិវឌ្ឍប្រកប ដោយគុណភាព ខ្ពស់នៃសេដ្ឋកិច្ចចិន មានអនាគតភ្លឺស្វាង រំពឹងទុកថាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកនិងការ ផ្លាស់ប្តូរប្រជាជនចិននិងប្រជាជនអាមេរិកនឹង កាន់តែមានភាពញឹកញាប់៕