ពេលថ្មីៗកន្លងទៅនេះ ខុទ្ទកាល័យ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានប្រកាសសេចក្តីជូនដំណឹង ដោយលើកឡើងថា មជ្ឈិមបក្សបានសម្រេចថា ក្នុងឱកាសអបអរសាទរ ខួប ៧៥ ឆ្នាំនៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើការជ្រើសរើសនិង ប្រគល់គ្រឿងឥស្សរិយយស ជាតិនិងគោរមងារកិត្តិយសជាតិ ដើម្បីកោតសរសើរយ៉ាងឱឡារិក ចំពោះបុគ្គលគំរូមួយចំនួន ដែលបានកសាងស្នាដៃ លេចធ្លោក្នុងការរួម ចំណែកយ៉ាងខ្លាំងក្លា សម្រាប់ការកសាង និងអភិវឌ្ឍសាធារណរដ្ឋប្រជាមានិតចិន។
បើតាមសេចក្តីជូនដំណឹង នឹងប្រគល់ ”គ្រឿងឥស្សរិយយសសាធារណរដ្ឋ” ”គ្រឿងឥស្សរិយយសមិត្តភាព” និងគោរមងារកិត្តិយសជាតិចិន ។ ក្នុងនោះ បេក្ខជនឈរ ឈ្មោះនៃ ”គ្រឿងឥស្សរិយយសមិត្តភាព” ជាជនបរទេស ដែលបានរួមចំណែកយ៉ាង ឆ្នើមសម្រាប់ការកសាង ទំនើបកម្មតាមបែបផែនចិន ជំរុញការផ្លាស់ប្តូរនិងកិច្ច សហប្រតិបត្តិការចិននិងបរទេស និង គាំពារសន្តិភាពពិភពលោក ហើយរាប់អានមេត្រីជាមួយ ចិនក្នុងរយៈពេលយូរនិងមាន កេរ្តិ៍ឈ្មោះល្អប្រសើរ៕