ព័ត៌មានអន្តរជាតិ

លោក Scholz ប្រាប់លោក Macron ថា​៖យើងមិនស្ថិតនៅក្នុងសង្គ្រាម ជាមួយនឹងរុស្ស៊ីឡើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz បានប្រកាសថា ប្រទេសទាំងឡាយណាដែលគាំទ្រអ៊ុយក្រែនមិនមែនមានន័យថា ពួកគេកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង នៅពេលដែលមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង និងប៉ូឡូញបានជួបប្រជុំគ្នា នៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពីសាមគ្គីភាពបន្ទាប់ពី ការខ្វែងគំនិតគ្នានាពេលថ្មីៗនេះលើការ គាំទ្រផ្នែកយោធាសម្រាប់ទីក្រុងគៀវ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk លោកអធិការបតីអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ថា ប្រទេសនានាឈរនៅពីក្រោយអ៊ុយក្រែនយ៉ាងរឹងមាំ ហើយជំនួយសម្ព័ន្ធមិត្តនឹងបន្ត ដរាបណាពួកគេ
នឹងត្រូវការវា ។

គេក៏បានសង្កេតឃើញដែរថា សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការខ្វែងគំនិតគ្នារវាងទីក្រុងប៉ារីស និងទីក្រុងប៊ែរឡាំង ជុំវិញការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ និងការដាក់ពង្រាយកងទ័ពនៅលើដី ក្នុងប្រទេសអ៊ុយក្រែនផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top