ព័ត៌មានអន្តរជាតិ

យន្តហោះដឹករដ្ឋមន្ត្រីការពារជាតិអង់គ្លេស រងការវាយប្រហារ ដោយសញ្ញារំខាន GPS

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិចក្រភពអង់គ្លេស បានសម្តែងការព្រួយបារម្ភ ជាសាធារណៈបន្ទាប់ពីយន្តហោះ RAF ជាមួយរដ្ឋមន្ត្រីការពារជាតិលោក Grant Shapps ត្រូវបានរងការរំខាន់ពីសញ្ញា GPS ខណៈពេលកំពុងហោះហើរនៅជិតតំបន់ Kaliningradរបស់រុស្សី ។

ខណៈពេលដែលទីក្រុងឡុងដ៍មិនបានកំណត់ ការស្តីបន្ទោសចំពោះឧបទ្ទវហេតុនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អង់គ្លេសកំពុងអះអាងថា ទីក្រុងម៉ូស្គូជាអ្នកនៅពីក្រោយនៃផែនការនេះ។

ឧប្បត្តិហេតុនេះត្រូវបានផ្សព្វផ្សាយ ជាសាធារណៈដោយក្រសួងកាលពីថ្ងៃព្រហស្បតិ៍ ដោយអ្នកនាំពាក្យបានបង្ហាញពីការ ជ្រៀតជ្រែកអេឡិចត្រូនិចបានកើតឡើង ខណៈពេលដែលលោក Shapps កំពុងធ្វើដំណើរត្រឡប់ទៅចក្រភពអង់គ្លេស ពីប៉ូឡូញកាលពីថ្ងៃពុធ។

គួរឲ្យដឹងដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បញ្ហាការតភ្ជាប់ GPS ត្រូវបានគេរាយការណ៍ ម្តងហើយម្តងទៀតនៅក្នុងតំបន់ជុំវិញ Kaliningrad រួមទាំងនៅក្នុងប្រទេសប៉ូឡូញ ក៏ដូចជានៅក្នុងតំបន់បាល់ទិក ដ៏ធំទូលាយផងដែរ ដោយបញ្ហានេះបានឈានដល់តំបន់ភាគខាងត្បូងស៊ុយអែត និងភាគឦសាននៃប្រទេសអាល្លឺម៉ង់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top