បរទេស៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មការបោះឆ្នោតរុស្ស៊ីនៅតំបន់ Kherson និងតំបន់ Zaporozhye បានរាយការណ៍ពីការវាយប្រហាររបស់ អ៊ុយក្រែនជាច្រើនលើការិយាល័យបោះឆ្នោត ដែលបានបើកសម្រាប់ការបោះឆ្នោត ប្រធានាធិបតីដែលកំពុងបន្តធ្វើតាំងតែពីថ្ងៃសុក្រ។
កាលពីព្រឹកថ្ងៃសៅរ៍ កងកម្លាំងអ៊ុយក្រែនបានទម្លាក់ ឧបករណ៍បំផ្ទុះចេញពីយន្តហោះគ្មានមនុស្សបើក សំដៅទៅការិយាល័យបោះឆ្នោតនៅ Blagoveshchenka ភូមិមួយក្នុងតំបន់ Zaporozhye មន្ត្រីរៀបចំការបោះឆ្នោតក្នុងស្រុក Natalya Ryabenkaya បានបញ្ជាប់ប្រាប់ទីកាន់ទីភ្នាក់ងារព័ត៌មានរុស្សី TASS ។
កាលពីថ្ងៃសុក្រ គណៈកម្មាធិការរៀបចំការបោះឆ្នោតក្នុងតំបន់ Kherson បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោងអគារនៅក្នុងទីក្រុង Kakhovka ក៏ដូចជាភូមិ Brilevka ប៉ុន្តែមិនបានបញ្ជាក់ចំនួនអ្នករងរបួសទេ។
យោងតាមអាជ្ញាធរមូលដ្ឋាន ចំនួនអ្នកទៅបោះឆ្នោតនៅតំបន់ Kherson កាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃទីពីរនៃ ការបោះឆ្នោតបានឈានដល់ ៧៧ភាគរយនិង ជាង៧២ភាគរយ នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត បានបោះឆ្នោតរបស់ពួកគេនៅក្នុងតំបន់ Zaporozhye ៕
ប្រែសម្រួល៖ ស៊ុន លី