បរទេស៖ យោធាអាមេរិកបានឲ្យដឹងថា ខ្លួនបានកម្ទេចយន្តហោះគ្មានមនុស្ស បើកដែលបាញ់ដោយក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ដោយសន្មត់ថា បានធ្លាក់ចូលទៅក្នុងសមុទ្រក្រហម ។
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ថា (CENTCOM) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានរបាយការណ៍អំពីការខូចខាត ឬរបួសពីកប៉ាល់នៅក្នុងតំបន់ជុំវិញនោះទេ ។
ទីបញ្ជាការ CETNCOM ក៏បានឲ្យដឹងផងដែរថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន៥គ្រឿង និង UAV ចំនួន១គ្រឿងនៅក្នុងការការពារខ្លួន នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុម ហួធី នៅក្នុងប្រទេសយ៉េមែន ។
សេចក្តីថ្លែងការណ៍បានដាក់ថា “វាត្រូវបានគេកំណត់ថា អាវុធទាំងនេះបង្ហាញពីការគំរាមកំហែង ជិតមកដល់ចំពោះនាវាពាណិជ្ជករ និងនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងតំបន់” ។
ការវាយប្រហារជាច្រើនខែរបស់ក្រុមឧទ្ទាម ហួធី នៅសមុទ្រក្រហមបានរំខាន ដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដោយបង្ខំឱ្យក្រុមហ៊ុនធ្វើផ្លូវឡើងវិញ ទៅកាន់ការធ្វើដំណើរដែលវែងជាង និងថ្លៃជាងនៅជុំវិញនៅអាហ្វ្រិកខាងត្បូង ហើយបានបង្កការភ័យខ្លាចថា សង្រ្គាមអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ អាចរីករាលដាលដល់អស្ថិរភាពដល់មជ្ឈិមបូព៌ា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា