ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន បញ្ចប់ជុំទី៤ នៃការបង្ហូរទឹកវិទ្យុសកម្មហ្វូគូស៊ីម៉ា

Kyodo

តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា ការបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលជាបាច់ទី៤ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងសមុទ្រ បានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយជុំបន្ទាប់អាចនឹង ចាប់ផ្តើមនៅខែក្រោយ។

ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានបញ្ចេញទឹកកែច្នៃប្រហែល ៧,៨០០តោន ដូចដែលបានគ្រោងទុកនៅក្នុងជុំចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ កម្រិតសារធាតុទ្រីតូញ៉ូម មិនធម្មតាមិនត្រូវបានគេរកឃើញ នៅក្នុងទឹកនៅក្បែរនោះទេ ចាប់តាំងពីការឆក់លើកដំបូងនៅចុងខែសីហា។

ទឹក​បាន​ឆ្លង​កាត់​ប្រព័ន្ធ​កែច្នៃ​រាវ​ទំនើប​ ដែល​មាន​សមត្ថភាព​អាច​យក​សារធាតុ radionuclides ចេញ​បាន​ភាគ​ច្រើន​លើក​លែង​តែ សារធាតុទ្រូតូញ៉ូម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ក្រុមហ៊ុន TEPCO បានបញ្ចេញទឹកដែលបានកែច្នៃប្រហែល ៣១,២០០តោន នៅក្នុងការបង្ហូរចេញចំនួន ៤ជុំក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នរហូតដល់ខែមីនា។

ទោះបីជា TEPCO បានរកឃើញកម្រិតទាប នៃសារធាតុទ្រីតូញ៉ូម នៅក្នុងសំណាក ដែលប្រមូលបាននៅជិតច្រកចេញចូល ទៅក្នុងសមុទ្រក៏ដោយ ពួកវាគឺទាបជាងដែនកំណត់របស់ អង្គការសុខភាពពិភពលោកដែលមានចំនួន ១ម៉ឺនបារ៉ែល សម្រាប់ទឹកផឹក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top