ព័ត៌មានអន្តរជាតិ

លោក Putin អះអាងថាលោក Navalny ស្ថិតនៅក្នុងផែនការដែលត្រូវដោះដូរ អ្នកទោសមុនពេលគាត់ស្លាប់

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបង្ហាញឱ្យដឹងថា ឥស្សរជនប្រឆាំងរុស្ស៊ីលោក Alexey Navalny ដែលបានស្លាប់នៅក្នុងពន្ធនាគាររុស្ស៊ី នឹងត្រូវគេត្រៀមរួចទៅហើយ ក្នុងការផ្លាស់ប្តូរសម្រាប់អ្នកទោសរុស្ស៊ីមួយចំនួន ដែលឃុំខ្លួននៅភាគខាងលិច។

ថ្លែងទៅកាន់អ្នកគាំទ្រកាលពីថ្ងៃអាទិត្យ លោក Putin បាននិយាយថា មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានបង្ហើប អំពីគំនិតនៃការផ្លាស់ប្តូរ
អ្នកទោសជាមួយលោកខាងលិច ក្នុងរយៈពេលពីរបីថ្ងៃមុនពេល មរណភាពរបស់លោក Navalny ។

ប៉ុន្តែក្រោយមកលោកបានស្លាប់ នៅក្នុងខែកុម្ភៈនៅឯគុក Arctic ជាកន្លែងដែលគាត់កំពុងត្រូវបាន កាត់ទោសយ៉ាងយូរមកហើយទៅលើការចោទប្រកាន់ជាច្រើន រួមទាំងអ្នកដែលផ្តើមចេញពី ករណីក្លែងបន្លំផងដែរ។

គួរឲ្យដឹងដែរថា ការអត្ថាធិប្បាយរបស់លោក Putin បានកើតឡើងនៅពេលដែលលោកត្រូវបាន គេរំពឹងយ៉ាងទូលំទូលាយថា នឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដោយធានាបានអាណត្តិទីប្រាំ របស់លោកនៅក្នុងតំណែងនេះ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top