ព័ត៌មានអន្តរជាតិ

ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញពីសភាព ដំណើរការ នៃសេដ្ឋកិច្ចជាតិចិន ចាប់ពីខែមករា ដល់ខែកុម្ភៈឆ្នាំ ២០២៤

នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី១៨ ខែមីនា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ។ លោកស្រី Liu Aihua អ្នកនាំពាក្យ ប្រធានសេដ្ឋវិទូ និងជាប្រធាននាយកដ្ឋាន ស្ថិតិសេដ្ឋកិច្ចជាតិ នៃរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងពីសភាពដំណើរការ នៃសេដ្ឋកិច្ចជាតិចិន ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ព្រមនិងឆ្លើយសំណួរ របស់អ្នកសារព័ត៌មាន ។

លោកស្រីថ្លែងថា ចាប់ពីខែមករាដល់ខែកុម្ភៈ តម្លៃបន្ថែមនៃឧស្សាហកម្ម ដែលមានទ្រង់ទ្រាយធំនៅទូទាំងប្រទេសចិន បានកើនឡើង ៧% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ។ សន្ទស្សន៍ផលិតកម្មសេវាកម្មទូទាំងប្រទេសចិនបានកើនឡើង ៥,៨% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ។ ទំហំសរុបនៃការលក់រាយ ទំនិញប្រើប្រាស់មានចំនួន ៨,១៣០៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៥,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ការនាំចេញនាំចូល ទំនិញសរុបចំនួន ៦,៦១៣៨ទ្រីលានយាន់ប្រាក់ចិន គឺកើនឡើង ៨,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ អត្រាបាត់បង់ការងារនៅទីក្រុងនិងជនបទគិតជាមធ្យមគឺ ៥,៣% ។ តម្លៃអ្នកប្រើប្រាស់ (CPI) បានរក្សាកម្រិតដូចឆ្នាំមុន គឺ មានការថយចុះ ០,៨% ក្នុងខែមករា និងកើនឡើង ០,៧% ក្នុងខែកុម្ភៈ។ និយាយជារួម ចាប់ពីខែមករាដល់ខែកុម្ភៈ ស្របនឹងគោលនយោបាយ ម៉ាក្រូនីមួយៗ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចជាតិចិនបានបន្តស្ទុះងើបឡើងវិញ និងប្រសើរឡើង៕

To Top