បរទេស ៖ យោងតាមការ ស្ទង់មតិថ្មីមួយបានឱ្យដឹងថា ជនជាតិអាល្លឺម៉ង់ភាគច្រើន មិនមានទំនុកចិត្ត លើសមត្ថភាពយោធា របស់ពួកគេ ក្នុងការការពារជាតិ ក្នុងករណីមានការវាយ ប្រហារនោះទេ។
អ្នកចូលរួមបញ្ចេញមតិយោបល ចំនួនបីភាគបួនបាននិយាយថា ពួកគេមិនជឿ លើសមត្ថភាពរបស់ កងកម្លាំងយោធាអាល្លឺម៉ង់ឡើយ ដោយមានតែ ១០ភាគរយប៉ុណ្ណោះ ដែលមានអារម្មណ៍ជឿជាក់ថា ពួកគេនឹងត្រូវបានការពារបានល្អ ។
ជនជាតិអាល្លឺម៉ង់ ៣០ភាគរយមានអារម្មណ៍ថា គ្មានទំនុកចិត្តអ្វីទាំងអស់ ដោយថាកងកម្លាំងប្រដាប់ អាវុធនឹងអាចឈរជាសត្រូវដែល មានសក្តានុពល ហើយការស្ទង់មតិ ដែលធ្វើឡើងដោយក្រុមហ៊ុន បោះឆ្នោត Civey ក្នុងនាមទស្សនាវដ្តី Focus បានរកឃើញទៀតថា ៤៥ភាគរយផ្សេងទៀត មានទំនុកចិត្តទាប នៅក្នុងយោធា ខណៈ១៥ភាគរយមិនទាន់ សម្រេចចិត្តប៉ុន្ទែ មានតែ២ភាគរយ ប៉ុណ្ណោះដែល
និយាយថាការជឿទុកចិត្ត របស់ពួកគេនៅតែ ខ្ពស់ ខណៈពេលដែល៨ភាគរយនិយាយថាមានទំនុកចិត្តខ្លាំង ។
ទាក់ទងនឹងការផ្តល់មូលនិធិ ភាគច្រើនខ្លាំង៦៩ភាគរយ នៃជនជាតិអាល្លឺម៉ង់បាននិយាយថា កងទ័ពរបស់ពួកគេត្រូវការប្រាក់
បន្ថែមទៀត ដោយ៦៤ភាគរយនិយាយថា ទីក្រុងប៊ែរឡាំងគួរតែចំណាយ ច្រើនជាង២ភាគរយនៃ GDP របស់ខ្លួនលើការការពារជាតិ ៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																											 
								 
																						 
								 
																						 
								 
																											 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									