បរទេស៖ យោងតាមលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីរបស់ប្រទេសរុស្សី ចេញផ្សាយកាលពីថ្ងៃចន្ទ ដោយគណៈកម្មាធិការកណ្តាល រៀបចំការបោះឆ្នោត (CEC) របស់លោក Vladimir Putin ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីជា ប្រធានាធិបតីរុស្ស៊ីក្នុងអាណត្តិថ្មី។
លោកPutinបានសម្រេចទទួលបានលទ្ធផល នៃការបោះឆ្នោតគាំទ្រដល់ទៅ ៨៧,២៨ភាគរយ នៃសន្លឹកឆ្នោតដែលជាចំណែក
កំណត់ត្រានៃការបោះឆ្នោត ដោយឈ្នះអាណត្តិទី៥ របស់គាត់ដោយភ្លូកទឹកភ្លូកដី ដែលមានន័ថាបេក្ខភាពរបស់លោក Putin
ត្រូវបានគាំទ្រដោយអ្នកបោះឆ្នោតជាង ៧៥លាននាក់។
ក្នុងនោះផងដែរគេសង្កេតឃើញថាគូប្រជែងរបស់ Putin នៅក្នុងការប្រណាំងឆ្នាំ ២០២៤ បេក្ខជនបក្សកុម្មុយនិស្តលោក
Nikolay Kharitonov លោក Vladislav Davankov នៃគណបក្ស New People និង Leonid Slutsky
នៃគណបក្សប្រជាធិបតេយ្យសេរីទទួលបាន ៤,៣១ភាគរយ, ៣,៨៥ភាគរយ និង ៣,២០ភាគរយ រៀងគ្នា។
លោក Putin ត្រូវបានជាប់ឆ្នោតជា ប្រធានាធិបតីលើកដំបូងក្នុងឆ្នាំ ២០០០០ ហើយបានកាន់តំណែង ពីរអាណត្តិជាប់គ្នារយៈពេល ៤ ឆ្នាំរហូតដល់ឆ្នាំ២០០៨ ក្រោយមកគាត់បានក្លាយជា នាយករដ្ឋមន្ត្រីក្រោមការដឹកនាំរបស់លោក Dmitry Medvedev ដែលជាប្រធានាធិបតីរុស្ស៊ីពីឆ្នាំ ២០០៨ ដល់ ២០១២ ។
ក្នុងពេលកាន់តំណែងរបស់លោក Medvedev លោកបានបន្តអាណត្តិប្រធានាធិបតី ដល់ប្រាំមួយឆ្នាំហើយ លោក Putin បានជំនួសតំណែងលោក Medvedev ដោយក្លាយជាប្រមុខរដ្ឋម្តងទៀតក្នុងឆ្នាំ ២០១២និងទទួលបានការបោះឆ្នោត ឡើងវិញនៅឆ្នាំ ២០១៨៕
ប្រែសម្រួល៖ ស៊ុន លី