បរទេស៖ ទស្សនាវដ្ដី Politico បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយលើកឡើងពីមន្ត្រីដែលដឹង អំពីបញ្ហានេះថា ប្រទេសចិននឹងធ្វើពហិការកិច្ចចរចា ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន លុះត្រាតែទីក្រុងម៉ូស្គូ នឹងមានវត្តមាននៅតុចរចា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសារព័ត៌មាន Politico, សារនេះត្រូវបាន “ពង្រីក” ក្នុងអំឡុងពេលដំណើរទេសចរណ៍ អឺរ៉ុបរបស់បេសកជនចិន Eurasia Li Hui កាលពីដើមខែនេះក្នុងដំណើរ ទស្សនកិច្ចកាលពីថ្ងៃទី៧ ខែមីនា ទៅក្រុងគៀវ លោក Li បានជួបជាមួយលោក Andrey Yermak ប្រធានបុគ្គលិករបស់ប្រធានាធិបតី Vladimir Zelensky។
អ៊ុយក្រែនទំនងជានឹងត្រូវបានពិភាក្សា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ទៅកាន់ប្រទេសចិននៅខែក្រោយ។ Politico បាសរសេរថា បន្ទាប់មកប្រធានាធិបតីចិន Xi Jinping នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស នៅដើមខែឧសភា និងជួបជាមួយសមភាគីបារាំងលោក Emmanuel Macron ។
កាសែត South China Morning Post បានផ្សាយនៅខែនេះថា លោក Li បានប្រាប់មន្ត្រីសហភាពអឺរ៉ុបថា កិច្ចប្រជុំកំពូលសន្តិភាពដ៏មាន សក្តានុពលមិនអាចប្រែក្លាយទៅជា “សន្និសីទដែលបង្កើតផែនការដែល ត្រូវបានរុញច្រាននិយាយរិះគន់រុស្ស៊ីនោះទេ” ។
មិនដូចបណ្តាប្រទេសលោកខាងលិចជាច្រើនទេ ប្រទេសចិនបានបដិសេធមិនស្តីបន្ទោសរុស្ស៊ី ចំពោះជម្លោះដែលកំពុងបន្ត ហើយបានសង្កត់ធ្ងន់ថាការប្រយុទ្ធគ្នា អាចត្រូវបានបញ្ឈប់តាមរយៈ មធ្យោបាយការទូតតែប៉ុណ្ណោះ។ នៅឆ្នាំ ២០២៣ ទីក្រុងប៉េកាំងបានបង្ហាញ ផែនទីបង្ហាញផ្លូវចំនួន ១២ចំណុច ទៅកាន់ដំណោះស្រាយសន្តិភាព ដោយជំរុញឱ្យភាគីទាំងពីរបន្ថយភាពតានតឹង។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលទីក្រុងគៀវ បានបដិសេធសំណើរបស់ចិន៕
ប្រែសម្រួលៈ ណៃ តុលា