ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំង​អាមេរិក ដែល​រារាំង​សិទ្ធិ​អភិវឌ្ឍន៍ ​ក្នុង​នាម​ជា​ការប្រកួតប្រជែង

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ក្រោមលេសនៃសិទ្ធិមនុស្ស និងតម្លៃ និងការរឹតត្បិតសិទ្ធិស្របច្បាប់របស់ប្រទេសចិន ក្នុងការអភិវឌ្ឍន៍ក្នុងនាមការប្រកួតប្រជែង។

អ្នកនាំពាក្យចិនលោកស្រី Lin Jian បានធ្វើការកត់ សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីការអត្ថាធិប្បាយ ទាក់ទងនឹងប្រទេសចិន នាពេលថ្មីៗនេះពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសចិនលោក Nicholas Burns។

លោកស្រីបានលើកឡើងថា “យើងបានកត់សម្គាល់ថាថ្មីៗនេះ ឯកអគ្គរដ្ឋទូតអាមេរិកលោក Burns បានធ្វើអត្ថាធិប្បាយអវិជ្ជមាន លើប្រទេសចិនក្នុងឱកាសជាច្រើន។

សេចក្តីថ្លែងការណ៍ទាំងនេះខុស ពីការយល់ដឹងរួមសំខាន់ៗ ដែលប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក សម្រេចបាននៅក្នុងកិច្ចប្រជុំកំពូល នៅសាន់ហ្វ្រាន់ស៊ីស្កូ” ដោយបន្ថែមថា មតិអវិជ្ជមានបែបនេះ មិន​បម្រើ​ដល់​ការ​រីក​ចម្រើន​ជា​និរន្តរភាព​នៃ​ទំនាក់ទំនងចិន-អាមេរិក​នោះទេ។ 

លោកស្រីបានបន្ដថា ប្រទេសចិន តែងតែអនុវត្តតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងការដោះស្រាយ និងពង្រីកទំនាក់ទំនងទ្វេភាគី”។ 

លោកស្រីបានបន្ថែមថា “យើងសង្ឃឹមថា សហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសចិនក្នុងទិសដៅតែមួយ និងអនុវត្តការយល់ដឹងរួម និងចក្ខុវិស័យសំខាន់ៗ ដែលប្រធានាធិបតីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដើម្បីលើកកម្ពស់កំណើនស្ថិរភាព សំឡេង និងចីរភាពនៃទំនាក់ទំនងទ្វេភាគី”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top