ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានកញ្ចប់ជំនួយ យោធាបន្ថែមទៀតពីសហភាពអឺរ៉ុប

AFP

គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបែងចែកប្រាក់បន្ថែមចំនួន ៥ពាន់លានអឺរ៉ូ (ប្រហែល ៥,៤៤ពាន់លានដុល្លារអាមេរិក) សម្រាប់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា កិច្ចការបរទេសសហភាពអឺរ៉ុប លោក Kuleba បានលើកឡើងថា ការផ្លាស់ប្តូរ ដើម្បីដោះសោជំនួយ គឺជាជំហានដ៏សំខាន់ សម្រាប់អ៊ុយក្រែន។

លោក Kuleba ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋឆេក សម្រាប់ការផ្តួចផ្តើមរបស់ខ្លួនក្នុងការទិញគ្រាប់កាំភ្លើងធំ សម្រាប់អ៊ុយក្រែន និងបានកោតសរសើរ ចំពោះប្រទេសដែលបានចូលរួមគំនិតផ្តួចផ្តើមនេះ។

នៅព្រឹកថ្ងៃដដែល ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានបែងចែកប្រាក់ចំនួន ៥ពាន់លានអឺរ៉ូ (ប្រហែល ៥,៤៤ពាន់លានដុល្លារអាមេរិក) សម្រាប់ប្រទេសអ៊ុយក្រែន ក្រោមមូលនិធិសន្តិភាពអឺរ៉ុប (EPF) ។ មូលនិធិនេះនឹងត្រូវប្រើប្រាស់ សម្រាប់ផ្តល់ឲ្យអ៊ុយក្រែននូវឧបករណ៍ និងការបណ្តុះបណ្តាលយោធាដ៍សាហាវ និងគ្មានគ្រោះថ្នាក់។

ចន្លោះឆ្នាំ២០២២ និង ២០២៣ សហភាពអឺរ៉ុបបានកៀងគរប្រាក់ចំនួន ៦,១ពាន់លានអឺរ៉ូ (ប្រហែល ៦,៦៤ពាន់លានដុល្លារអាមេរិក) សម្រាប់ប្រទេសអ៊ុយក្រែន នៅក្រោមមូលនិធិសន្តិភាពអឺរ៉ុប EPF ។

គួរបញ្ជាក់ថា កាល​ពី​ខែ​មុន សាធារណរដ្ឋ​ឆេក​បាន​ស្នើ​ទៅ ​ប្រទេស​សហភាព​អឺរ៉ុប​ឲ្យ​ទិញ​កាំភ្លើង​ធំ​ចំនួន ៨០០,០០០ គ្រាប់​រួម​គ្នា ហើយ​បញ្ជូន​ទៅ​ឲ្យអ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top