ភ្នំពេញ៖ សកម្មភាពផ្លាស់ប្តូររៀនសូត្រ រវាងយុវសិស្សចិននិងអាមេរិក ឈ្មោះ”មិត្តមកពីឆ្ងាយ” ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសមាគមផ្លាស់ប្តូរយុវសិស្សអាមេរិកនិងចិន បានប្រារព្ធឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៨ ខែមីនា។

លោកShen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអភិបាលក្រុង Stracon រដ្ឋ Washington សហរដ្ឋអាមេរិក បានចូលរួមក្នុងសកម្មភាពនេះនិងថ្លែងសុន្ទរកថា។

លោក Shen Haixiong បានថ្លែងថា ឆ្នាំនេះ គឺជាខួបទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិននិងសហរដ្ឋអាមេរិក។ កាលពីខែកុម្ភៈឆ្នាំនេះ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយារបស់លោកបានជូន កាតជូនពរឆ្នាំថ្មីចិនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាមធ្យមសិក្សា Lincoln ហើយបានស្វាគមន៍ពួកគេឱ្យ មកទស្សនាប្រទេសចិន ។

ជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចសិក្សាលើកនេះ មិត្តអាមេរិកគ្រប់រូបនឹងមើលឃើញ ប្រទេសចិនដោយផ្ទាល់ភ្នែក ស្តាប់ឮសំឡេងប្រទេសចិនដោយផ្ទាល់ត្រចៀក និងដកបទពិសោធពីភាព ទាក់ទាញនៃចំណីអាហារចិន ។ខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងមានការយល់ដឹង និងចាប់អារម្មណ៍កាន់តែផ្ទាល់និងស៊ីជម្រៅ ៕
