ព័ត៌មានអន្តរជាតិ

មេបញ្ជាការម្នាក់ របស់បារាំងអះអាងថា យោធាបានត្រៀមខ្លួន រួចរាល់ហើយ សម្រាប់សង្គ្រាម ដែលកើតមានឡើង

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយសេនាធិការ នៃកងទ័ពបារាំង លោកឧត្តមសេនីយ៍ Pierre Schill បាននិយាយនៅក្នុងបទ សម្ភាសន៍មួយដែល បានចេញផ្សាយ កាលពីថ្ងៃអង្គារថា ប្រទេសបារាំងត្រៀមខ្លួន ជាស្រេចដើម្បីប្រឈមមុខ នឹងការវិវឌ្ឍន៍ណាមួយ ដែលកើតឡើងជាអន្តរជាតិ ហើយត្រៀមខ្លួនសម្រាប់ ការចូលរួមដ៏តឹងតែងបំផុត ដើម្បីការពារប្រទេស ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបដិសេធម្តង ហើយម្តងទៀត ក្នុងការច្រានចោលកង ទ័ពលោកខាងលិច ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែន នៅចំណុចមួយចំនួនដើម្បីជួយក្រុងគៀវ ក្នុងការប្រយុទ្ធជាមួយទីក្រុងម៉ូស្គូ ដែលគាត់បានពិពណ៌នាថាជា សត្រូវ របស់ប៉ារីស។

លោក Schill បានប្រាប់ Le Monde ថា កងកម្លាំងរបស់បារាំងបានត្រៀមរួចរាល់ហើយ ដោយសង្កត់ធ្ងន់ថា ទោះជាមានការវិវឌ្ឍន៍ក្នុងស្ថានភាពអន្តរជាតិ យ៉ាងណាក៏ដោយ បារាំងអាចជឿជាក់បាន ទាហានរបស់ពួកគេនឹង ឆ្លើយតបបានគ្រប់ពេល។

Schill បាននិយាយថា ប្រទេសបារាំងមាន ទំនួលខុសត្រូវអន្តរជាតិ ហើយត្រូវបានភ្ជាប់ ដោយកិច្ចព្រមព្រៀង ការពារជាតិទៅនឹង រដ្ឋដែលប្រឈម នឹងការគំរាម កំហែងធំៗ ហើយដូច្នេះត្រូវតែ មានកងកម្លាំងរបស់ខ្លួនហ្វឹកហាត់ និងធ្វើអន្តរកម្មជាមួយកងទ័ពសម្ព័ន្ធមិត្តជាច្រើនរួចមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top