ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បដិសេធទៅលើការអំពាវនាវ របស់លោក បៃដិន ក្នុងការលុបចោល ការវាយលុក តំបន់ Rafah នៅហ្គាហ្សា

រ៉ាហ្វា៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែ បានបដិសេធលើការអំពាវនាវរបស់លោក ចូ បៃដិន ដើម្បីលុបចោល ផែនការ វាយប្រហារទៅលើទឹកដី Rafah ដែលជាជម្រកចុង ក្រោយនៅតំបន់ ហ្គាហ្សា សម្រាប់ជនភៀស ខ្លួន ជាង១លាននាក់ ជាកន្លែង ដែលអ៊ីស្រាអ៊ែល ជឿជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ត្រូវបានលាក់ខ្លួននៅទីនោះ ។
លោក Netanyahu បានប្រាប់ដល់សមាជិកសភា កាលពីថ្ងៃអង្គារថា លោកបានធ្វើឱ្យ “ច្បាស់លាស់បំផុត” ដល់ប្រធានាធិបតី សហរដ្ឋអាមេរិក “ថា យើងប្តេជ្ញាចិត្តដើម្បីបញ្ចប់ការលុបបំបាត់ កងវរសេនាតូច ទាំងនេះនៅតំបន់ Rafah ហើយគ្មានវិធីណា ដើម្បីធ្វើដូច្នេះបានឡើយ លើកលែងតែ ការចូលទៅក្នុងទឹកដី” ។

គេបានដឹងថា មេដឹកនាំទាំង២ បានជួបសន្ទនាគ្នា តាមទូរស័ព្ទកាលពីថ្ងៃចន្ទ ។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានលើកឡើងថា ក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ការវាយលុកទៅលើតំបន់ Rafah នឹងក្លាយជា “កំហុសឆ្គង” ហើយថា អ៊ីស្រាអ៊ែល អាចសម្រេច បាននូវគោលដៅយោធា របស់ខ្លួនតាមមធ្យោបាយផ្សេងទៀត ។

លោក Karine Jean-Pierre អ្នកនាំពាក្យសេតវិមាន បានលើកឡើង កាលពីថ្ងៃអង្គារថា មន្ត្រីអាមេរិក និងអ៊ីស្រាអ៊ែល ទំនងជានឹងជួបប្រជុំគ្នា នៅដើមសប្តាហ៍ក្រោយនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបពិភាក្សាអំពីប្រតិបត្តិការ យោធារបស់អ៊ីស្រាអ៊ែលនៅទីក្រុង Rafah ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top