ព័ត៌មានអន្តរជាតិ

យោធាមកពី រដ្ឋរបស់អង្គការណាតូ បានប្រតិបត្តិការយូរ មកហើយក្នុង ប្រទេសអ៊ុយក្រែន

AFP

បរទេស៖ សារព័ត៌មាន El Pais របស់អេស្ប៉ាញ បានរាយការណ៍កាលពីថ្ងៃចន្ទថា បុគ្គលិកសកម្ម និងជាអតីតបុគ្គលិក យោធា មកពីរដ្ឋរបស់អង្គការណាតូ បានប្រតិបត្តិការ យូរមកហើយ ក្នុងប្រទេសអ៊ុយក្រែន ដោយមើលការខុសត្រូវលើការ ប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយលោកខាងលិច របស់ទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាសែតអេស្ប៉ាញ El Pais បានអះអាងថា ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកបានចូលរួម “ស្ទើរតែគ្រប់ទិដ្ឋភាពដែលអាចធ្វើទៅបាន” នៃអរិភាព ក្រៅពីប្រតិបត្តិការ ប្រយុទ្ធសកម្ម ។ El Pais បានផ្សាយដោយបានរាយការណ៍ ដោយដកស្រង់បទសម្ភាសន៍ ដែលបានធ្វើឡើង ពេញមួយជម្លោះថា ការចូលរួមទាំងនោះ រួមមានការផ្គត់ផ្គង់សព្វាវុធ ការផ្តល់ព័ត៌មានកំណត់គោលដៅ និងការបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅក្នុងប្រទេស។

El Pais បានសរសេរថា សមាជិកយោធាបរទេស ដែលចូលនិវត្តន៍ ដែលបានចូលរួម ជាមួយកងកម្លាំង ប្រដាប់ អាវុធអ៊ុយក្រែនជា “អ្នកស្ម័គ្រចិត្ត” ក៏កំពុងបម្រើការជាភ្នាក់ងារ ជាក់ស្តែងសម្រាប់ប្រទេស កំណើត របស់ពួកគេផងដែរ។ ពួកគេផ្តល់ “ចំណេះដឹងអំពីស្ថានភាព នៅខាងមុខ ដើម្បីកំណត់ពីប្រសិទ្ធភាពនៃអាវុធ ដែលបានផ្គត់ផ្គង់ និងបញ្ហាដែលអាចកើត មានក្នុងការប្រើប្រាស់ ក៏ដូចជាស្វែងរកករណីដែលអាច កើតមាន នៃអំពើពុករលួយទាក់ទងនឹងជំនួយ ដែលបានផ្តល់”។

កាសែតអេស្ប៉ាញ បានរាយការណ៍ថា វត្តមានរបស់ទាហានណាតូបច្ចុប្បន្ន និងអតីតត្រូវបានទទួលស្គាល់ ដោយមន្ត្រីជំនាញ។ វាបានពិពណ៌នា អំពីការផ្ដល់យោបល់ថ្មីៗរបស់ប្រធានាធិបតីបារាំង Emmanuel Macron ថា បណ្តាប្រទេសលោកខាងលិច អាចបញ្ជូនទាហាន ទៅអ៊ុយក្រែនថា ជា “ការបំពានបំរាម” ក្នុងន័យស្នើតួនាទីប្រយុទ្ធសកម្មសម្រាប់បុគ្គលិក យោធាលោកខាងលិច៕
ប្រែសម្រួលៈ ណៃ តុលា

To Top