បរទេស៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រាប់កាសែត Toronto Star កាលពីថ្ងៃអង្គារថា ប្រទេសកាណាដានឹងបញ្ឈប់ ការលក់អាវុធនាពេលអនាគត ទៅឱ្យប្រទេសអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោកស្រី Melanie Joly បានធ្វើឡើងបន្ទាប់ពីសភារបស់ប្រទេស កាណាដា បានអនុម័តដំណោះស្រាយ លើបញ្ហានេះចំពេលមានការជំរុញ កាន់តែខ្លាំងឡើងក្នុងចំណោម សមាជិកសភាដើម្បីថ្កោលទោស ប្រតិបត្តិការយោធាដែលកំពុងបន្ត របស់អ៊ីស្រាអែលប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាដែលទើបតែចូលដល់ខែទី៦។
ទោះបីជាឯកសារមានលក្ខណៈ មិនជាប់កាតព្វកិច្ចក៏ដោយ ក៏លោកស្រី Joly បានបញ្ជាក់ថា រដ្ឋាភិបាលនឹងបញ្ឈប់ការផ្ទេរអាវុធទៅឱ្យអ៊ីស្រាអែល។ លោកស្រីបាននិយាយពេលឆ្លើយ នឹងសំណួរអ្នកយកព័ត៌មានថា៖ «វាជារឿងពិត»។
សំណើច្បាប់ក្នុងសភាគឺជា ផ្នែកមួយនៃការបោះឆ្នោតធំជាងមុន ដែលដើមឡើយបានដាក់ចេញ ដោយក្រុមអ្នកប្រជាធិបតេយ្យថ្មី និយមឆ្វេងនិយម (NDP) ដែលបានដាក់វាជាមធ្យោបាយមួយ ដើម្បីព្យាយាមស្តារឡើងវិញ នូវកិច្ចចរចាសន្តិភាព និងគាំទ្រប៉ាឡេស្ទីន។ ដំណោះស្រាយដែលអំពាវនាវ ឱ្យមានបទឈប់បាញ់នៅហ្គាហ្សា ត្រូវបានអនុម័តកាលពីថ្ងៃចន្ទ បន្ទាប់ពីសមាជិកសភាបានយល់ព្រម បន្ថយឥទ្ធិពលរបស់ខ្លួន និងរួមបញ្ចូលការទាមទារដែលក្រុមហាម៉ាស់ “ត្រូវតែបញ្ឈប់អាវុធរបស់ខ្លួន”។
សាជីវកម្មផ្សព្វផ្សាយកាណាដា បានរាយការណ៍កាលពីថ្ងៃអង្គារថា ឯកសារនេះបានអំពាវនាវឱ្យទីក្រុង Ottawa “បញ្ឈប់ការអនុញ្ញាតបន្ថែម និងការផ្ទេរការនាំចេញអាវុធ ទៅកាន់ប្រទេសអ៊ីស្រាអែល” ។ អត្ថបទដើមបានទាមទារឱ្យមានការផ្អាក “ពាណិជ្ជកម្មទាំងអស់នៅក្នុងទំនិញយោធា និងបច្ចេកវិទ្យាជាមួយអ៊ីស្រាអែល” ៕
ប្រែសម្រួលៈ ណៃ តុលា