ព័ត៌មានអន្តរជាតិ

វៀតណាម រកឃើញថា មានអ្នកឆ្លងជំងឺកញ្ជ្រិល រហូតដល់៤២ករណី

AFP

ហាណូយ ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះ ដោយបានដកស្រង់សម្តីរបស់ក្រសួងសុខាភិបាលថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីជំងឺ កញ្ជ្រឹល ចំនួន៤២ករណី និងសង្ស័យថា ជាជំងឺកញ្ជ្រិល ដែលបានកើតនៅក្នុងខេត្ត និងទីក្រុងចំនួន១៣ គិតចាប់តាំង ពីដើមឆ្នាំ២០២៤នេះ ។

គិតរហូតមកដល់ពេលនេះ មិនមានការផ្ទុះឡើងនៃការប្រមូលផ្តុំត្រូវបានកត់ត្រានោះទេ ។

ក្រសួងសុខាភិបាល បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានឱ្យពង្រឹង ការត្រួតពិនិត្យដើម្បីធ្វើរោគវិនិច្ឆ័យរកឃើញការឆ្លងមេរោគនៅក្នុងសហគមន៍ និងកន្លែងថែទាំសុខភាពទាន់ពេលវេលា និងការពារកុំឱ្យមានការផ្ទុះឡើង ណាមួយបន្ទាប់ពីរកឃើញករណីទាំងនេះ ។

អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានឲ្យដឹងថា ការគ្របដណ្តប់លើការចាក់ថ្នាំបង្ការ របស់ប្រទេសវៀតណាមនៅក្នុងប៉ុន្មានឆ្នាំចុង ក្រោយមកនេះត្រូវបានរង ផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ និងការរំខាននៃការផ្គត់ផ្គង់វ៉ាក់សាំង នៅក្នុងកម្មវិធីបន្ថែមលើការ ចាក់វ៉ាក់សាំងឆ្នាំ២០២៣ ។

តាមពិតទៅគឺថា កុមារជាច្រើនមិនបានចាក់វ៉ាក់សាំងតាមកាលវិភាគ ឬមិនបានទទួលកម្រិតថ្នាំបង្ការគ្រប់គ្រាន់នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កហានិភ័យ នៃជំងឺជាច្រើន បូករួមទាំងជំងឺកញ្ជ្រិលនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top