ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ជួបពិភាក្សាតាមទូរស័ព្ទ ជុំវិញការចូលជាសមាជិក សហភាពអឺរ៉ុប របស់អ៊ុយក្រែន

AFP

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងប្រធានក្រុមប្រឹក្សា អឺរ៉ុបលោក Charles Michel បានពិភាក្សាគ្នាតាមទូរស័ព្ទ ជុំវិញសេចក្តីប្រាថ្នារបស់អ៊ុយក្រែន ក្នុងការចូលរួមជា មួយសហភាពអឺរ៉ុប។

ការសន្ទនានេះបានធ្វើឡើងប៉ុន្មាន ថ្ងៃមុនពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប។ មេដឹកនាំទាំងពីរបានពិភាក្សា អំពីជំហានឆ្ពោះទៅរកការចាប់ផ្តើមការចរចា ស្តីពីការចូលជាសមាជិក សហភាពអឺរ៉ុបរបស់អ៊ុយក្រែន។

លើសពីនេះលោក ហ្សេឡិនស្គី និងលោក Michel បានផ្លាស់ប្តូរការរំពឹងទុក របស់ពួកគេសម្រាប់កិច្ច ប្រជុំកំពូលអ៊ុយក្រែន-សហភាពអឺរ៉ុបលើកទី២៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មេដឹកនាំទាំងពីរក៏បានពិភាក្សា អំពីការគាំទ្របន្ថែមទៀតរបស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែន រួមទាំងការពង្រីកវិធានការ សេរីភាវូបនីយកម្មពាណិជ្ជកម្ម ដែលគ្រោងនឹងផុតកំណត់នៅថ្ងៃទី៥ ខែមិថុនា សម្រាប់មួយឆ្នាំទៀត។

នៅខែធ្នូ ឆ្នាំ២០២៣ មេដឹកនាំសហភាពអឺរ៉ុប បានយល់ព្រមបើកការចរចា សមាជិកភាពជាមួយអ៊ុយក្រែន។ កិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបដែលបានគ្រោងទុកនៅថ្ងៃទី២១-២២ ខែមីនានឹងពិភាក្សាអំពីការគាំទ្ររបស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែន ក្នុងចំណោមបញ្ហាផ្សេងៗទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top