ព័ត៌មានអន្តរជាតិ

Update៖ វៀតណាម កំពុងស្វែងរកប្រធានាធិបតីទី៣ របស់ខ្លួន ក្រោយមានការសុំលាលែង ពីមុខតំណែងរបស់លោក Vo Van Thuong

AFP

ហាណូយ៖ ប្រទេសវៀតណាម កំពុងស្វែងរកប្រធានាធិបតីទី៣ របស់ខ្លួនក្នុងរយៈពេលជាង១ឆ្នាំ បន្ទាប់ពីបក្សកុម្មុយនិស្តដែលកំពុង កាន់អំណាចរបស់ខ្លួនបានបង្ខំឱ្យ លាលែងពីតំណែងរបស់លោក Vo Van Thuong ដែលទើបតែត្រូវបានជាប់ឆ្នោតកាលពីឆ្នាំមុន ក្រោយពីការបណ្តេញចេញពីតំណែងភ្លាមៗ ។

ជាមួយនឹងការវិនិយោគផ្ទាល់ពី បរទេសកើនឡើងខ្ពស់ជាងផលិតផល ក្នុងស្រុកសរុបរបស់ខ្លួន ស្ថិរភាពរបស់វៀតណាម មានសារៈសំខាន់ចំពោះពហុជាតិសាសន៍ ដែលមានប្រតិបត្តិការធំនៅក្នុងមជ្ឈមណ្ឌល ផលិតកម្មអាស៊ីអាគ្នេយ៍ រួមទាំងក្រុមហ៊ុន Samsung Electronics ដែលដឹកជញ្ជូនពីវៀតណាមពាក់កណ្តាល នៃស្មាតហ្វូនរបស់ខ្លួន និងក្រុមហ៊ុន Apple ដែលមានអ្នកផ្គត់ផ្គង់សំខាន់ៗ ជាច្រើននៅក្នុងប្រទេសនេះ ។

ស្ថិរភាពនោះដែលត្រូវបានធានាអស់ ជាច្រើនទសវត្សរ៍ដោយរដ្ឋដែលគ្រប់គ្រងយ៉ាង តឹងរ៉ឹងដោយបក្សកុម្មុយនិស្ត ឥឡូវនេះមើលទៅមិនសូវប្រាកដនោះទេ បើទោះបីជាអ្នកវិភាគយល់ស្របថា ការផ្លាស់ប្តូរមេដឹកនាំបច្ចុប្បន្ននឹង មិនប៉ះពាល់ដល់គោលនយោបាយសំខាន់ៗរបស់ប្រទេស រួមទាំង “ការទូត” របស់ខ្លួនដែលមានគោលបំណងរក្សាភាពល្អ ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចិន ក្នុងពេលតែមួយក្តី ។

នៅពីក្រោយការរុះរើមេដឹកនាំចុងក្រោយបំផុត គឺយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏យូរអង្វែង ដែលប្រធានបក្សលោក Nguyen Phu Trong បានចាប់ផ្តើមកាលពីឆ្នាំ២០១៦។

ករណីនេះមានគោលបំណងលុបបំបាត់ អំពើពុករលួយដែលរីករាលដាលយ៉ាងខ្លាំង ដែលនៅក្នុងខេត្តមួយចំនួនរហូតដល់៩០ ភាគរយនៃអ្នកដាក់ពាក្យសុំលិខិត បញ្ជាក់ដីធ្លីបានប្រាក់សំណូក ។ នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយនៅក្នុងខែមីនា ឆ្នាំ២០២៣ដោយកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ និងអង្គការដទៃទៀតបានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top