ព័ត៌មានអន្តរជាតិ

ប្រធានអង្គការ OPEC សង្កត់ធ្ងន់ លើកិច្ចសហប្រតិបត្តិការ ថាមពលជា មួយប្រទេសចិន

Xinhua

វីយែន ៖ អគ្គលេខាធិការអង្គការ OPEC លោក Haitham Al Ghais បានលើកឡើងពី “ទំនាក់ទំនងអន្តរកម្ម” របស់អង្គការជាមួយប្រទេសចិន ក្នុងវិស័យថាមពល និងបានអំពាវនាវឱ្យមាន ការពង្រឹងកិច្ចសហប្រតិបត្តិការ ថាមពលបន្ថែមទៀត ជាមួយនឹងសេដ្ឋកិច្ចធំទីពីរ របស់ពិភពលោក។

អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងប្រទេសជាសមាជិក របស់ខ្លួន “នឹងបន្តផ្តល់នូវថាមពល ដែលមានតំលៃ សមរម្យ ដែលប្រទេសចិន ត្រូវការដើម្បីបំពេញ តម្រូវការថាមពល ដែលកំពុង កើនឡើងរបស់ខ្លួន ជាមួយនឹងទំនាក់ ទំនងគ្នាទៅវិញទៅមក ក្នុងវិស័យថាមពល ដែលគូសបញ្ជាក់ភាពរឹងមាំ នៃទំនាក់ទំនងរបស់យើង”។

កិច្ចប្រជុំនៅទីក្រុងវីយែន បានប្រមូលផ្តុំអ្នក ជំនាញ ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីទស្សនវិស័យទីផ្សារ និងការផ្លាស់ប្តូរ ថាមពល។ OPEC បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា ពួកគេបាន សរសើរវឌ្ឍនភាព ក្នុងកិច្ចសហប្រតិបត្តិការ រវាងអង្គការ OPEC និងចិន តាមរយៈក្របខ័ណ្ឌ នៃកិច្ចសន្ទនាថាមពល OPEC និងចិន ហើយបានសម្តែងការ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខ រួមទាំងកម្រិតបច្ចេកទេស និងការស្រាវជ្រាវផងដែរ។

ដោយកត់សម្គាល់ពីសារៈសំខាន់នៃកិច្ចសន្ទនា ថាមពល OPEC-ចិន លោក Al Ghais បានឲ្យដឹងថា កិច្ចសន្ទនានេះរួមចំណែកដល់ “ស្ថិរភាពនៅក្នុងទីផ្សារប្រេង ដើម្បីផលប្រយោជន៍របស់អ្នកផលិត អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចពិភពលោកដូចគ្នា” និងជួយឱ្យ “ជួបបញ្ហាប្រឈមដែលយើងជួបប្រទះ ក្នុងការវិវត្តថាមពលប្រកប ដោយនិរន្តរភាព អនាគតសម្រាប់ទាំងអស់គ្នា” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top