ព័ត៌មានអន្តរជាតិ

ក្រុម Houthi បើកការវាយប្រហារ ជាលើកដំបូងចំគោលដៅ ក្នុងប្រទេសអ៊ីស្រាអែល

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមសកម្មប្រយុទ្ធ Houthi របស់យេម៉ែនបានវាយប្រហារចំគោលដៅ អ៊ីស្រាអែលដោយមីស៊ីល ជាលើកទីមួយហើយដែល ដំបូងទៅលើរដ្ឋជ្វីហ្វដែលការ​វាយ​ប្រហារ​នេះ ​ត្រូវបានគេមើលឃើញថាបានធ្វើ​ឡើង​ បន្ទាប់​ពី​ការ​ខិត​ខំ​ម្តង​ហើយ​ម្តង​ទៀត ​របស់​សហរដ្ឋ​អាមេរិក និង​ចក្រភពអង់គ្លេស ​ដើម្បី​កម្ទេច​ទីតាំង​បាញ់​បង្ហោះ​របស់ Houthi។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់កាលពីល្ងាចថ្ងៃអង្គារថា ខ្លួនបានតាមដាន គោលដៅអាកាសគួរឱ្យសង្ស័យ ដែលបានបើកការវាយប្រហារ ចូលដែនអាកាសអ៊ីស្រាអែល ហើយបានវាយប្រហារតំបន់ បើកចំហនៅជិតទីក្រុងកំពង់ផែ Eilat សមុទ្រក្រហម។

បន្ទាប់មក IDF បានបញ្ជាក់ថា គោលដៅដែលចោទសួរនោះ គឺជាមីស៊ីលប្រភេទ Cruise missile ប៉ុន្តែទោះបីជាយ៉ាងណាក្តី មិនមានរបាយការណ៍នៃអ្នកស្លាប់ ឬការខូចខាតណាមួយកើតឡើងនោះទេ ក្រោយ​មក ពួក​Houthiបាន​អះអាង​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​វាយ​ប្រហារ​នេះភ្លាមៗផងដែរ។

គួរឲ្យដឹងដែរថាក្រុម Houthi បានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកម្តងហើយម្តងទៀត លើអ៊ីស្រាអែលចាប់តាំងពីខែតុលា រហូតមកដល់ថ្ងៃចន្ទនេះ មីស៊ីល និងយន្តហោះទាំងអស់របស់ក្រុមនេះ ត្រូវបានស្ទាក់ចាប់បាននៅតាមផ្លូវ ទៅកាន់គោលដៅរបស់ពួកគេ ដោយ IDF កងទ័ពជើងទឹកអាមេរិក ឬអង់គ្លេស ឬកងកម្លាំងនៃប្រទេសជិតខាង ដូចជាហ្ស៊កដានីជាដើម៕

ប្រែសម្រួល៖ ស៊ុន លី

To Top