ព័ត៌មានអន្តរជាតិ

អាមេរិក និងហ្វីលីពីន នឹងប្រថុយធ្វើសមយុទ្ធរួមគ្នា នៅខាងក្រៅដែនទឹករបស់ទីក្រុងម៉ានីល

Xinhua

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល ហ្វីលីពីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក និងហ្វីលីពីន នឹងធ្វើការប្រថុយប្រថាន ជាលើកដំបូងនៅខាងក្រៅដែនទឹក របស់ទីក្រុងម៉ានីល នៅពេលដែលពួកគេចាប់ផ្តើមសមយុទ្ធប្រចាំ ឆ្នាំរួមគ្នានៅក្នុងខែមេសា។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវរសេនីយ៍ឯក Michael Logico បាននិយាយថា ធាតុនៃសមយុទ្ធ Balikatan 2024 នឹងត្រូវបានធ្វើឡើងប្រហែល ២២គីឡូម៉ែត្រ (ច្រើនជាង ១២ ម៉ាយក្នុងសមុទ្រ) ពីឆ្នេរសមុទ្រភាគខាងលិចនៃខេត្ត Palawan ដែលជាកោះមួយនៅក្នុងប្រទេសប្រជុំកោះ ដែលប្រឈមមុខនឹងតំបន់មានបញ្ហា នៃសមុទ្រចិនខាងត្បូង។

កប៉ាល់របស់ចិនក្នុងខែនេះ បានរារាំងកប៉ាល់ហ្វីលីពីននៅជិតតំបន់ Second Thomas Shoal ដែលជាថ្មប៉ប្រះទឹកប្រហែល ២០០ គីឡូម៉ែត្រ ពី Palawan ដែលភាគីទាំងពីរទាមទារ។

លោក Logico បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនថា “សារដែលយើងចង់ផ្ញើគឺថា យើងយកចិត្តទុកដាក់លើការ ការពារទឹកដីរបស់យើង ហើយយើងមានសម្ព័ន្ធមិត្ត” ។

ទីក្រុងប៉េកាំងបានទាមទារភាគច្រើននៃសមុទ្រចិនខាងត្បូងជាកម្មសិទ្ធិរបស់ខ្លួន ដោយដាក់វានៅក្នុងជម្លោះជាមួយប្រទេស ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ដែលសុទ្ធតែមានព្រំប្រទល់ជាប់សមុទ្រ។ តុលាការអន្តរជាតិនៅទីក្រុងឡាអេបានច្រានចោលការទាមទាររបស់ចិន៕
ប្រែសម្រួលៈ ណៃ តុលា

To Top