ព័ត៌មានអន្តរជាតិ

ឯកសារគោលនយោបាយជប៉ុន ផ្តោតលើទំនាក់ទំនងអាមេរិក និងហ្វីលីពីន ដើម្បីទប់ទល់ជាមួយចិន

ANKASAM

តូក្យូ៖ សេចក្តីព្រាងនៃរបាយការណ៍គោលនយោបាយការបរទេស ប្រចាំឆ្នាំរបស់ខ្លួនបានបង្ហាញឲ្យដឹងថា ប្រទេសជប៉ុន នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញ កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីន ដើម្បីប្រឆាំងនឹងអាកប្បកិរិយាអះអាងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

សេចក្តីព្រាងឯកសារនោះបានឲ្យដឹងថា “ប្រទេសចិនបាននិងកំពុងបន្ត និងបង្កើនការប៉ុនប៉ងរបស់ខ្លួនក្នុងការផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយកម្លាំង” និងសកម្មភាពយោធា” នៅក្នុងដែនទឹកជុំវិញប្រទេសជប៉ុន រួមទាំងសមុទ្រចិនខាងត្បូង និងខាងកើត។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់នេះបានឲ្យដឹងថា ទង្វើបែបនេះរបស់ចិន បានធ្វើឱ្យប្រទេសជប៉ុន ស្ថិតក្នុងបរិយាកាសសន្តិសុខ “ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត” ហើយគួរតែត្រូវបានដោះស្រាយដោយ ការសហការជាមួយប្រទេស ដែលមានគំនិតដូចគ្នា មិនត្រឹមតែជាសម្ព័ន្ធមិត្តសន្តិសុខ ជិតស្និទ្ធរបស់ខ្លួនប៉ុណ្ណោះទេ គឺសហរដ្ឋអាមេរិក ថែមទាំងហ្វីលីពីន អូស្ត្រាលី និងកូរ៉េខាងត្បូងផងដែរ។
ជាមួយនឹងការទាមទារទឹកដី របស់ទីក្រុងប៉េកាំង និងការពង្រីកសកម្មភាពយោធានៅក្នុងចិត្ត ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីនបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top