ព័ត៌មានអន្តរជាតិ

Upsate: ការវាយប្រហារ នៅសាលប្រគុំតន្ត្រី Crocus ទីក្រុងមូស្គូ ត្រូវបានចាត់ទុកថា ជាសកម្មភាពភេវរកម្ម

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាធិការស៊ើបអង្កេត របស់រុស្ស៊ីបាននិយាយថា ការវាយប្រហារ ដ៏សាហាវ ទៅលើសាលប្រគុំតន្ត្រី ដ៏ធំមួយនៅខាងក្រៅទីក្រុងមូស្គូ កាលពីយប់ថ្ងៃសុក្រ នោះត្រូវបានគេស៊ើបអង្កេត និងពិចារណាហើយថា វាគឺជាសកម្មភាពភេរវកម្ម។

យោងតាមវីដេអូ ដែលបានបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ខ្មាន់កាំភ្លើងប្រដាប់អាវុធមួយក្រុម បានទម្លាយចូលទៅក្នុង សាលប្រគុំតន្ត្រី Crocus ដ៏ពេញនិយមកាលពីយប់ថ្ងៃសុក្រ ហើយបានចាប់ផ្តើមបាញ់ សម្លាប់អ្នកទស្សនា ដោយមិនរើសមុខហើយ បន្ទាប់​មក​គេ​រាយការណ៍​ថាពួកគេបានត្រៀមឧបករណ៍ សម្រាប់​ដុត​អគារទៀតផង ។

ទីភ្នាក់ងារសន្តិសុខជាតិរុស្សី បាននិយាយនៅក្នុងការវាយតម្លៃ បឋមរបស់ខ្លួនថា យ៉ាងហោចណាស់មនុស្ស ៤០នាក់បានស្លាប់ និងជាង១០០នាក់ បានរងរបួសតែទោះបីជាយ៉ាងណាក្តី គេ​មិន​ដឹង​ច្បាស់​ថា ​តើ​ភេរវករ​នៅ​ក្នុង​អគារ​នោះ ​ឬ​យ៉ាង​ណាហើយ ការជម្លៀសភ្ញៀវទេសចរ និងការព្យាយាមពន្លត់ភ្លើង កំពុងដំណើរការ។

ផ្សារទំនើបនេះមានទីតាំង នៅទីក្រុង Krasnogorsk ភាគពាយព្យ នៃទីក្រុងមូស្គូ វា​មាន​ហាង​លក់​ទំនិញ​លំដាប់​ខ្ពស់​ជា​ច្រើន និង​កន្លែង​តន្ត្រី​ធំ​មួយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top