ព័ត៌មានអន្តរជាតិ

ពិភពលោកផ្ញើសារ រំលែកទុក្ខដល់រុស្សី ករណីវាយប្រហារ ភេវរកម្មស្លាប់មនុស្ស៤០នាក់ នៅកណ្តាលទីក្រុងមូស្គូ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលមកពីជុំវិញពិភពលោក បានថ្កោលទោស អំពើភេរវកម្មនៅឯសាលប្រគុំតន្ត្រីCrocus City Hall នៅខាងក្រៅទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃសុក្រ ដែលក្នុងនោះមនុស្សយ៉ាងតិច ៤០ នាក់ បានស្លាប់ និងជាង ១០០ នាក់ទៀត បានរងរបួស។

សារចូលរួមរំលែកទុក្ខ និងការគាំទ្រសម្រាប់ប្រជាជនរុស្ស៊ី ក៏ដូចជាការថ្កោលទោស ចំពោះជនល្មើសដែលមិនស្គាល់ អត្តសញ្ញាណ បានចាប់ផ្តើម មកដល់ទីក្រុងមូស្គូភ្លាមៗ បន្ទាប់ពីហេតុការវាយប្រហារបានបញ្ចប់ ។

ប្រទេសទាំងនោះរាប់ចាប់តាំង ពីប្រទេសគុយបាកាហ្សាស្ថាន បូឡាវី តួគី វេណេស៊ុយអេឡា អាមេនី និងអេហ្សីប ជាដើមផងសុទ្ធតែបាន សរសេរសាផ្ញើទៅកាន់ទីក្រុងមូស្គូ ដើម្បីថ្កោលទោសនិងចូលរួមរំលែ កទុក្ខជាមួយនឹងរុស្សី។

ក្រៅពីនោះសូម្បីតែកាតាសហភាពអឺរ៉ុប និងអាមេរិកក៏បានផ្ញើសាររំលែកទុក្ខ និងថ្កោលទោសផងដែរ ដោយបានបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាង ខ្លាំងចំពោះព្រឹត្តិការណ៍នេះ ។ អាមេរិកបានបញ្ជាក់ថា នឹងបន្តធ្វើការប្រមូលព័ត៌មាន អំពីការវាយប្រហារនេះ ប៉ុន្តែជឿជាក់ថាអ៊ុយក្រែន មិនមានការចូល រួមពាក់ព័ន្ធឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top